ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UNDP) នៅព្រឹកថ្ងៃទី៧ ខែមីនានេះ បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ នៃរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ឆ្នាំ២០២៤ ស្ថាបនាអនាគតយើង៖ ទិសដៅថ្មី សម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ការរៀបចំកម្មវិធីក្នុងថ្ងៃនេះដែរ ក៏មានគោលបំណងដើម្បីស្វែងយល់អំពីប្រទេសកម្ពុជាយ៉ាងស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីការយល់ដឹង និងផលប៉ះពាល់នៃរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ឆ្នាំ២០២៤ សម្រាប់ របាយការណ៍អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ពង្រឹងការអភិវឌ្ឍមនុស្សក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្រមន្ទីរបញ្ចកោណផងដែរ។







