រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីសំណេះសំណាល និងអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

2024/03/07 05:49:55 pm        124

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល ខណ្ឌ៧មករា និងលោកស្រី ឥន លីម្មី ជាឧត្តមភរិយា ព្រម​ទាំងមានការចូលពីលោក លោកស្រី ជាអភិបាលរងខណ្ឌ ជាសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ បានអញ្ជើញជួបជុំសំណេះសំណាលជាមួយក្រុមការងារ យេនឌ័រ ព្រមទាំងមន្រ្តីជានារី ដើម្បី​អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមប្រធានបទ «ស្រ្តី និង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។

ទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់ នៃការ​លើក​កម្ពស់​ការ​ចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកប​ដោយ​ប្រសិទ្ធ​ភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញ ក្នុងការ​ទទួលបានជម្រើស និង​ភាព​ជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​ជាតិ​ប្រកប​ដោយ​ចីរភាព និងបរិយាបន្ន។

នាឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ បានកោតសរសើរ​ចំពោះ​មន្រ្តី​ជានារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្ប​ចូល​រួម​ចំណែកក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ម្យ៉ាងវិញទៀត លោក​អភិបាល​ខណ្ឌ ក៏បានផ្តាំផ្ញើដល់មន្រ្តីនារីទាំងអស់ ទោះក្នុងតម្លៃណាក៏​ដោយ​ត្រូវ​ថែរក្សាឱ្យបា​ន​នូវ​សន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញ ភារកិច្ច​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើក​កម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។

លោក ថេង សុថុល អភិបាល បានបញ្ជាក់ថា រដ្ឋបាលខណ្ឌ៧មករា រួមទាំងរដ្ឋបាលសង្កាត់ទាំង៨ មានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​ភាព​អង់​អាចដល់ស្ត្រី ដើម្បីបង្កើតបរិស្ថានអំណោយផល និងផ្តល់ឱកាស​ឱ្យស្ត្រី​បាន​បន្ត​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​ការអនុវត្តសិទ្ធិ និងករណីយកិច្ចព្រម​ទាំង​ទទួល​បាន​ផល​ប្រយោជន៍​ពីកិច្ច​អភិវឌ្ឍ​ក្នុង​មូលដ្ឋានខណ្ឌ៧មករា ប្រកបដោយសមធម៌ និងសមភាព​តាមរយៈ​ការ​បន្ត​គិត​គូរ​ដល់​ស្ត្រី ​។

ក្នុងពិធីសំណេះសំណាលនេះដែរ លោកអភិបាលខណ្ឌ ថេង សុថុល ក៏បាន​ផ្តល់​ជូន​នូវ​បាច់​ផ្កា​អនុស្សាវរីយ៍ ដល់ឧត្តមភរិយា ព្រមទាំងតំណាងនារីសង្កាត់ ខណ្ឌ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារី ដែលបានចូលរួមសរុប ក្នុងម្នាក់ៗ ទទួលបាន ផាមួងមួយក្បិន ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm