ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ

2024/03/07 05:53:45 pm        195

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Svay Reing Cup ផ្នែកនារី លើកទី១ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ផ្លូវការនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នេះ ដោយមាន ២ប្រកួត ត្រូវជួប​គ្នា​បើក​ឆាក​ពូលA នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ។

សម្រាប់កម្មវិធីប្រកួតដំបូង នៃព្រឹត្តិការណ៍បាល់ទាត់ថ្មី លើទឹកដីខេត្តស្វាយរៀងនេះ រួមមានក្រុម ស.ស.យ.ក ស្រុកស្វាយទាប ត្រូវជួបក្រុម ស.ស.យ.ក ស្រុកស្វាយជ្រំ និងក្រុម ស.ស.យ.ក ស្រុក​រំដួល ត្រូវជួបក្រុមស្ដ្រីដើម្បីកីឡា ។

គួរដឹងថា ពានរង្វាន់ Svay Reing Cup ផ្នែកនារី លើកទី១ គ្រោង​ចំណាយ​ពេល​ប្រកួត​រយៈពេល​ជាង ២ខែ ដើម្បីស្វែងរកក្រុមជើងឯក ពោលគឺចាប់ផ្ដើមដើមខែមីនា រហូតដល់ខែឧសភា ឆ្នាំ​២០២៤ ខាងមុខ ដោយមានបេក្ខភាព ៩ក្រុមចូលរួម និងបែងចែកជា ២ពូល ។

សម្រាប់ពូល A គឺមាន ៥ក្រុម រួមមានក្រុម សសយក ក្រុងស្វាយរៀង, ក្រុមស្ត្រីដើម្បីកីឡា, ក្រុម សសយក ស្រុកស្វាយទាប, ក្រុម សសយក ស្រុករំដួល និងក្រុម សសយក ស្រុកស្វាយជ្រំ ។ រីឯពូល B មាន ៤ក្រុម រួមមានក្រុម សសយក ស្រុកចន្ទ្រា, ក្រុម វិទ្យាល័យព្រះពន្លា, ក្រុម សសយក ស្រុករមាសហែក និងក្រុម សសយក ស្រុកកំពង់រោទិ៍ ។

សូមរំឭកថា ការបង្កើតពាន Svay Rieng Cup ផ្នែកនារី នេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ឌី វិជ្ជា បាន​ប្រកាសស្ទង់មតិប្រជាពលរដ្ឋក្នុងខេត្ត ក្នុងគោលបំណងស្វែងរកការគាំទ្ររៀបចំពាន Svay Rieng Super Cup តែជាលទ្ធផល មិនត្រឹមតែ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ផុសផុល​ឲ្យ​មាន​ការ​រៀបចំ​ពាន​នេះទេ ថែមទាំងមានសំណូមពរឲ្យរៀបចំពាន Svay Rieng Cup ផ្នែកនារី និង​យុវជនថែ​មទៀត ។

ការណ៍នេះ នាំឲ្យឯកឧត្តម បានប្រកាសសម្រេចរៀបចំការប្រកួតពានរង្វាន់ Svay Rieng Super Cup បន្ទាប់ពីចប់ការប្រកួតបាល់ទាត់ Svay Rieng Cup លើកទី៦ ផ្នែកបុរស និងរៀប​ចំ​ពាន​រង្វាន់ Svay Rieng Cup ផ្នែកនារី ជាផ្លូវការ ។ រីឯសំណើររៀបចំពានកុមារវិញ ឯកឧត្តម​ក៏​កំពុង​ធ្វើ​សិក្សា​ពីគម្រោងរៀបចំ ក្នុងឆ្នាំ២០២៤ នេះផងដែរ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm