ក .យ.គ ប្ដេជ្ញាចូលរួមឲ្យខ្លាំងក្លា លើការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន

2024/03/07 06:23:15 pm        207

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. បាន​ថ្លែងថា ស.ស.យ.ក ប្ដេជ្ញាចូលរួមឲ្យខ្លាំងក្លាបន្ថែមទៀត លើការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងការផ្ដល់អាហារូបករណ៍ដល់និស្សិត បាន​រៀន​បន្ត​នៅថ្នាក់ឧត្តមសិក្សា ។

ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤​ របស់ ក.យ.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត មាន​ប្រសាសន៍​ថា ក្នុងឆ្នាំ២០២៣ ក.យ.គ បានចូលរួមក្នុងព្រឹត្តិការសង្គមជាតិសំខាន់ៗ រួមមាន ចូល​រួម​សង្កេត​ការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូង ដើម្បី​បំបែក​ឯតទគ្គកម្ម​បេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារ​សង្គមកិច្ច និងការកៀរគរយុវជនធ្វើកម្មភាព និងចូលជាសមាជិក ស.ស.យ.ក. ជាដើម ។

ឯកឧត្តមបន្តថា សម្រាប់ជាធាតុចូលធ្វើផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តន៍បន្ត ក.យ.គ. បានជ្រើសយកនូវប្រធានបទចំនួន៤ រួមមាន ទី១. តួនាទីរបស់​យុវជន​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ក្នុង​សង្គមកម្ពុជា, ទី២. ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់​យុវជន​មក​ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលនេះ​ជា​គោល​នយោបាយ​អាទិភាព​មួយ​របស់រាជរដ្ឋាភិបាល អាណត្តិទី៧, ទី៣. យុវជន និងការអភិវឌ្ឍបច្ចេកវិទ្យា ក្នុងវិស័យ​អប់រំ​តាម​លំនាំ​គន្លងថ្មី នៃយុគសម័យឌីជីថល និងទី៤. យុវជន និងការប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនងសង្គម​នាពេលបច្ចុប្បន្ន ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ខ្លឹមសារនៃប្រធានបទទាំង៤ បានផ្តល់សារៈសំខាន់ ទស្សនៈ និងគំនិតជាមូលដ្ឋានដ៏មានប្រយោជន៍ ដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា ក្នុង​ការ​អនុវត្តផែនការសកម្មភាព និងកម្មវិធីការងាររបស់ខ្លួន ក្នុងឆ្នាំ២០២៤នេះ ឱ្យបានសម្រេច​ជោគជ័យ​បន្ថែម​ទៀត ជាពិសេសបានផ្ដល់គុណតម្លៃខ្ពស់ ចំពោះសុខសន្តិភាព និង​តម្រូវ​ការ​ចាំបាច់​របស់យុវជនក្នុងយុគសម័យឌីជីថល ។

ជាមួយនេះឯកឧត្តម បានណែនាំឲ្យ ក.យ.គ. បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធ ដើម្បី​អនុវត្តផែនការសកម្មភាព ទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការ​រៀប​ចំ​ព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា ចលនាយុវជនឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក. ជំរុញ និងលើកទឹកចិត្តយុវជន ឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាម​ប្រព័ន្ធ UYFC App ដើម្បីកសាងស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ពិធីបិទសន្និបាត ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) នឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដដែលនេះ ក្រោម​អធីបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm