Gareth Southgate ហៅ​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថា ​ជា​រឿង​ឈឺចាប់​បំផុត​ក្នុង​ជីវិត​

2021/07/12 06:56:17 am        196

​បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ត្រូវ​បន្ត​រង់ចាំ​លើសពី ៥៥ឆ្នាំ​ទៀត​ក្នុង​ការបន្ត​ស្វែងរក​ជើងឯក​ពានរង្វាន់​ធំ បន្ទាប់ពី​ចាញ់​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី Euro ២០២០ នៅ​កីឡដ្ឋាន Wembley ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។

​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា នេះ​ជា​រឿង​ឈឺចាប់​បំផុត​ក្នុង​ជីវិត​របស់លោក ក្នុង​អាជីព​របស់លោកក្រោយ​បរាជ័យ​នេះ​។ លោក​ជា​អ្នក​ជ្រើសរើស​កីឡាករ​ស៊ុត​បាល់ ១១ម៉ែត្រ​នេះ លោក​គឺជា​អ្នកទទួលខុសត្រូវ​គ្រប់យ៉ាង​។ ​​Marcus Rashford និង Jadon Sancho គឺជា​កីឡាករ​ពីរ​នាក់​ដែល​លោក Southgate ផ្លាស់​ចូល​ដើម្បី​ស៊ុត​បាល់ ១១ម៉ែត្រ​នេះ​តែ​ពួកគេ​ធ្វើ​មិនបាន​សំរេច​ដូចគ្នា ខណៈ Bukayo Saka ជា​អ្នក​បាល់​ចុងក្រោយ​ក៏​សង្គ្រោះបាន​ដោយ Gianluigi Donnarumma ទៀត​។​ ​​ចំណែក​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ក៏​និយាយ​ស្រដៀង​គ្នា​ដែរ​ថា នេះ​ជា​រឿង​ឈឺចាប់​មិនអាច​បំភ្លេចបាន​ក្នុងអាជីព តែ​ពួកយើង​គួរតែមាន​មោទនភាព​ដែល​មកដល់​ទីនេះ​។ ​​សូមបញ្ជាក់ថា​ នេះ​ជាការ​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំ​លើកដំបូង​ សំរាប់​អង់គ្លេស​ក្នុង​រយៈពេល ៥៥ឆ្នាំដែល​ឈ្នះ​ជើងឯក World Cup នៅ​ឆ្នាំ១៩៦៦ និង​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​អឺរ៉ុប​លើកដំបូង​ផងដែរ​។​

​​ងាក​មក​លោក Roberto Mancini បាន​និយាយថា​ ជ័យជំនះ​លើក​នេះ​ធ្វើឱ្យ​លោក​នឹកឃើញ​កាល​នៅ​ជា​កីឡាករ ដែល​លោក​មិនអាច​ឈ្នះ​ជើងឯក​ជាមួយ​អ៊ីតាលី​បាន តែ​នេះ​ជា​អារម្មណ៍​អស្ចារ្យ​មួយ​នៅពេល​លោក​ដឹកនាំ​អ៊ីតាលី​ឈ្នះ​ជើងឯក​បែបនេះ​។ ​​រំលឹកថា ​លោក Mancini កាល​ពេល​ជា​កីឡាករ​លោក​មិនដែល​ឈ្នះ​ជើងឯក​ ជាមួយ​ក្រុម​ជំរើសជាតិ​អ៊ីតាលី​ឡើយដោយបាន​ត្រឹម​លេខ៣ នៅ World Cup ឆ្នាំ១៩៩០ និង​ជើងឯក​រង​នៅ​ឆ្នាំ១៩៨៦ ការប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម ២១ឆ្នាំ​អឺរ៉ុប​ប៉ុណ្ណោះ​។ ​​អតីត​អ្នកចាត់ការ Manchester City រូបនេះ​បាន​សម្រក់​ទឹកភ្នែក​បន្ទាប់ពី​ការប្រកួត​បញ្ចប់ ហើយ​ទឹកភ្នែក​នេះ​គឺជាសេចក្តី​រីករាយ រំភើប​សំរាប់​ប្រជាជន​អ៊ីតាលី​ទាំងមូល​។ ​​សូមបញ្ជាក់ថា នេះ​ជាការ​ងើប​ពី​បរាជ័យ​មក​ឈ្នះ​ពាន​ដ៏​ធំ​មួយ​សំរាប់​អ៊ីតាលី ដែល​ខកខាន​មិនបាន​លេង World Cup ២០១៨ នៅ​រុស្ស៊ី មុន​ការមកដល់​របស់ Roberto Mancini ដែល​ក្រោយមក​ដឹកនាំ​ក្រុម​មិន​ចាញ់​សោះ ៣៤ប្រកួត​ជាប់​គ្នា​បូក​ទាំង​ជ័យជំនះ​លើ​អង់គ្លេស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am