នៅក្នុងកិច្ចជំនួបទ្វេភាគីនៅទីក្រុងហ្លួងព្រះបាទ ប្រទេសឡាវ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានសន្យាពង្រឹងកិច្ចសហប្រតបិត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របទៅតាមកិច្ចព្រមព្រៀង និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលកន្លងមក។
កិច្ចជំនួបដែលបានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន ប្រមុខការ ពារជាតិ នៃប្រទេសទាំងពីរ បានលើកឡើងអំពីទំនាក់ទំនងរវាងភាគីទាំងពីរ មានប្រពៃណីទំនាក់ទំនងជាបងប្អូននឹងគ្នាជាទំនាក់ទំនងមួយដែលមានវប្បធម៌ ប្រពៃណី ជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ពីមួយជំនាន់ទៅមួយជំនាន់ ហើយបានចាក់គ្រឹះរឹងមាំរហូតដល់សព្វថ្ងៃនេះ។
មុខការពារជាតិ នៃប្រទេសទាំងពីរក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និតថែមទៀត ជាពិសេសបន្តពង្រឹងនូវទំនាក់ទំនង ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានខិតខំកសាងឡើង នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជានិងឡាវក្នុងពេលកន្លងមក៕
អត្ថបទបាន ចក់រូបភាព នាយឧត្តមសេនីយ៍ទៀ សីហា