ក្រសួងឧស្សាហកម្ម នឹងបន្តជំរុញការលើកកម្ពស់ស្រ្តី ទៅក្នុងដំណើរការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

2024/03/07 06:48:53 pm        167

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តជំរុញការលើកកម្ពស់ បញ្ជ្រាបសមភាព និងសមធម៌យេនឌ័រ ទៅក្នុងដំណើរការវិវត្ត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធានាថា បច្ចេកវិទ្យាឌីជីថលនិងអក្ខរកម្មឌីជីថល នឹងមិនមែនជា របាំងធ្វើឱ្យមានគម្លាតយេនឌ័រ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីប្រារព្ធខួបលើកទី ១១៣ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះបានលើកឡើងថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលបានកំពុងផ្តោតលើការកសាងសសរស្តម្ភចំនួន៣សំខាន់ៗគឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជា មធ្យោបាយដ៏សំខាន់មួយក្នុងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រទាក់ក្រឡាគ្នា និងពឹងពាក់គ្នាទៅវិញទៅមក។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានកំណត់បង្កើតកម្មវិធីគាំទ្រ ការចូលរួមរបស់ស្ត្រីក្នុងវិស័យឌីជីថលតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០២៤ ក៏បានកំណត់អំពីការអភិវឌ្ឍធនធានមនុស្ស ដោយបានជំរុញការ បណ្តុះបណ្តាលភាពជាអ្នកដឹកនាំឌីជីថល ជាពិសេសដល់ស្ត្រីនៅតាមក្រសួង-ស្ថាប័ន និងការរៀបចំកម្មវិធីតម្រង់ទិស ជំរុញនិងលើក ទឹកចិត្តដល់យុវជន ជាពិសេសយុវនារី ដើម្បីឈានទៅកាត់បន្ថយគម្លាតយេនឌ័រ ពាក់ព័ន្ធនឹងជំនាញឌីជីថល។

ឯកឧត្តម បន្តថា ជាក់ស្តែងការប្រារព្ធទិវានាពេលនេះ គឺជាសក្ខីកម្មនៃការប្តេជ្ញាចិត្ត និងការគាំទ្រដ៏មោះមុតរបស់ក្រសួង ក្នុងការបន្តផ្តល់តម្លៃ និងលើកកម្ពស់សមភាពរវាងស្រី្តនិងបុរស ក្នុងបេសកកម្មរបស់ខ្លួនក៏ដូចជាគ្រប់វិស័យ។ ក្នុងន័យនេះ ក្រសួងនឹង បន្តជំរុញឱ្យភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការបន្តលើកកម្ពស់ និង បញ្ជ្រាបសមភាព និងសមធម៌យេនឌ័រនេះ ទៅក្នុងដំណើរការវិវត្តនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅតាមអង្គភាពក្រោមឱវាទ និង ការដ្ឋានការងាររបស់ក្រសួង ដើម្បីធានាថា បច្ចេកវិទ្យាឌីជីថលនិងអក្ខរកម្មឌីជីថល នឹងមិនមែនជារបាំងធ្វើឱ្យមានគម្លាតយេនឌ័រឡើយ ។ ជាក់ស្តែងការជំរុញគាំទ្រវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានសហគ្រិន និងកម្លាំង ពលកម្មជាស្រ្តីមានចំនួនច្រើនលើសលប់ គឺជាតឹកតាងនៃកិច្ចខិតខំប្រឹងប្រែងនេះ។

លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី លើកឡើងថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តលើកកម្ពស់សមភាពយេឌ័រ និងការបង្កើតភាពអង់អាចទៅដល់ស្រ្តី និងក្មេងស្រ្តីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយៈធម៌ខ្ពស់ ប្រកបទៅដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលនៅក្នុងនោះស្រ្តីគឺជាស្នូល ។ ក្នុងន័យនេះដែរ រាជរដ្ឋាភិបាលនិងបន្តលើកកម្ពស់ សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគយេនឌ័រ និងការបង្កើនភាពអង់អាចទៅដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាក់ទាញអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្ករលក្ខណៈអំណោយផលទៅដល់ស្រ្តី ក្នុង ការប្រើប្រាស់សិទ្ធលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពរងគ្រោះដោយអំពើហឹង្សាទាក់ទងទៅនឹងយេនឌ័រ ស្រ្តីនិងក្មេង ស្រ្តី ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ជាដើម៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm