មនុស្សរាប់ពាន់នាក់បានដើរក្បួនក្នុងទីក្រុងធំជាងគេរបស់ប្រទេសកូឡុំប៊ីកាលពីថ្ងៃពុធ ៦ មីនា ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមដែលគាំទ្រដោយប្រធានាធិបតីហ្គាស្តាវ៉ូផេត្រូ(Gustavo Petro) ព្រមទាំងទាមទារឱ្យចាត់វិធានការប្រឆាំងនឹងសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន។

លោកPetro អ្នកឆ្វេងនិយម ត្រូវបានជាប់ឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២២ ដែលបានសន្យាប្រកបដោយមហិច្ឆតាក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព និងបញ្ចប់ជម្លោះផ្ទៃក្នុងរយៈពេល៦ទសវត្សរ៍របស់ប្រទេសកូឡុំប៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៥០.០០០នាក់។

សំណើដ៏ធំបំផុតរបស់រដ្ឋាភិបាល កំណែទម្រង់ដែលផ្តោតលើផ្នែកសុខាភិបាល ប្រាក់សោធននិវត្តន៍ ប្រព័ន្ធការងារ និងការអប់រំ បានប្រឈមការប្រឆាំងយ៉ាងខ្លាំងក្លានៅក្នុងសភា និងពីក្រុមប្រឆាំង។
ក្រុមបាតុករនៅរដ្ឋធានី បូកូតា (Bogota) បានស្រែកថា "គ្មានវត្តមានលោកPetroទៀតទេ !" និង "លោកPetro ចុះចេញទៅ!"ខណៈកំពុងហែក្បួនអមដោយទង់ជាតិ និងបដា ដែលសរសេរពាក្យស្លោករិះគន់ប្រធានាធិបតី។
លោក Petro បានការពារកំណែទម្រង់ដោយលើកហេតុផលថាពួកគេនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្រីក្របំផុតរបស់ប្រទេសនេះ។

ស្របពេលសំណើកំណែទម្រង់កំពុងដំណើរការតាមរយៈសភា លោក Petro ខ្វះសំឡេងភាគច្រើនក្នុងចំណោមសមាជិកសភា បន្ទាប់ពីក្រុមចម្រុះមួយបានបែកបាក់គ្នាកាលពីខែមេសាឆ្នាំមុន៕