ហ្វីលីពីននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យចិនដកប៉ុស្តិ៍យោធាហ្វីលីពីនចេញពីដែនទឹកមានជម្លោះឡើយ

2024/03/07 06:53:56 pm        253

មន្ត្រីកងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីទាហានជើងទឹកហ្វីលីពីន ៤ នាក់បានរងរបួសនៅក្នុងការប្រឈមដាក់គ្នារវាងនាវាចិន និងហ្វីលីពីនថា ហ្វីលីពីននឹងមិនអនុញ្ញាតឱ្យចិនដកចេញប៉ុស្តិ៍យោធាហ្វីលីពីននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះយ៉ាងខ្លាំងក្លានោះទេ។

មន្ត្រីហ្វីលីពីនបានកោះហៅអ្នកការទូតចិនប្រចាំទីក្រុងម៉ានីល ដើម្បីបង្ហាញពីការតវ៉ាដ៏ម៉ឺងម៉ាត់ជុំវិញការប្រឈមដាក់គ្នាកាលពីថ្ងៃអង្គារ នៅឯតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Second Thomas Shoal ។ កងនាវាចរហ្វីលីពីនតូចមួយបានឈរជើងនៅលើនាវាចម្បាំងដែលតាំងនៅជាយូរមកហើយ ត្រូវបានបម្រើការជាបន្ទាយយោធានៅក្នុងសមុទ្រចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។

ទីក្រុងវ៉ាស៊ីនតោនបានចេញការព្រមានបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារថា ខ្លួនមានកាតព្វកិច្ចការពារហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេនៅអាស៊ី ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះរបស់ហ្វីលីពីន រងការវាយប្រហារដោយប្រដាប់អាវុធគ្រប់ទីកន្លែងនៅក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន លោក ខូមម៉ូដូរ៉េ រ៉យ ទ្រីណាដាដ (Commodore Roy Trinidad) ក៏បាននិយាយផងដែរថា កងកម្លាំងហ្វីលីពីន នឹងមិនអនុញ្ញាតឱ្យសាងសង់រចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានការប្រកួតប្រជែងដ៏ក្តៅគគុកមួយទៀតគឺ ស្កាបូរ៉ូស៊ូល (Scarborough Shoal)ឡើយ។ ប្រទេសចិនបានឡោមព័ទ្ធដែននេសាទដ៏ធំល្វឹងល្វើយនៅភាគពាយព្យនៃប្រទេសហ្វីលីពីន ដោយមានឆ្មាំល្បាតឆ្នេរ និងនាវាដែលគេសង្ស័យជារបស់កងជីវពលក្នុងឆ្នាំ ២០១២ ក្រោយមានការប្រឈមដាក់គ្នាយ៉ាងតានតឹងរវាងនាវាចិន និងហ្វីលីពីន។

នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងម៉ានីល ថាតើសកម្មភាពរបស់ចិននឹងមិនអាចទទួលយកបានសម្រាប់ហ្វីលីពីននៅក្នុងដែនទឹកដែលមានជម្លោះឬយ៉ាងណា លោក Trinidad បាននិយាយ ថា ទាំងនេះគឺជាបន្ទាត់ក្រហមសម្រាប់ហ្វីលីពីន ចំពោះកងកម្លាំងប្រដាប់អាវុធ។

ការផ្ទុះឡើងភាពតានតឹងចុងក្រោយបំផុតនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ បានចាប់ផ្តើមនៅពេលដែលឆ្មាំឆ្នេរសមុទ្រចិន និងនាវា ដែលសង្ស័យថាជាកងជីវពលបានដេញតាម ឡោមព័ទ្ធ និងរារាំងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនចំនួនពីរគ្រឿង ដែលកំពុងអមដំណើរដោយទូកជនស៊ីលតូចៗ២គ្រឿង គ្រប់គ្រងដោយទាហានជើងទឹកហ្វីលីពីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        57
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm