ភាគីពាក់ព័ន្ធដាក់ឱ្យប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ឆ្នាំ២០២៤

2024/03/07 06:59:01 pm        163

ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា សហការជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅព្រឹកថ្ងៃទី៧ ខែមីនានេះ បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​តំបន់​ឆ្នាំ​២០២៤ ក្រោម​ប្រធាន​បទ​ស្ថាបនា​អនាគត​យើង​៖​ទិសដៅថ្មី​សម្រាប់​ការ​អភិវឌ្ឍ​មនុស្ស​ក្នុង​តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយក​រដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងឱកាសនោះលោកស្រី Alissar Chakar អ្នកតំណាង UNDP ប្រចាំកម្ពុជា បាន​មាន​ប្រសាស​ន៍ថា របាយការណ៍នេះ គឺបានពិនិត្យពីរបៀបដែលតំបន់អាស៊ីអាចបន្តងើបឡើងវិញ ហើយ​ថែម​ទាំង​កំណត់​ឡើង​វិញនូវការអភិវឌ្ឍន៍មនុស្ស ខណៈពេលដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​ក៏កំពុង​ឆ្លង​កាត់​ភាព​ស្មុគស្មាញ និងភាពមិនច្បាស់លាស់ ក្នុងការដឹកនាំផងដែរ។

លោកស្រី បានលើកឡើងថា នៅកម្ពុជា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យធ្លាក់​ចុះ​នៃ​សមិទ្ធផល​អភិវឌ្ឍន៍ដែលរកបានដោយលំបាក។ ប៉ុន្តែកម្ពុជានៅតែ​ពង្រីក​ការ​អភិវ​ឌ្ឍ​ប្រទេស​រហូត​អាច​សម្រេច​បាននូវកំណើនពិតប្រាកដរហូតដល់ ៥,២% នៅឆ្នាំ២០២២ និង ៥,៣% នៅ​ឆ្នាំ​២០២៣​កន្លងទៅនេះ។

លោកស្រី បន្តទៀតថា ប្រទេសកម្ពុជាបានធ្វើឱ្យមានការកែលម្អគួរឲ្យសរសើរនៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ២០២១ ជាមួយនឹងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់កើនឡើងបួនដងដល់ជាង ៤ពាន់​ដុល្លារ​អាមេរិក។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ការអភិវឌ្ឍមនុស្ស គឺជាការផ្តោត​លើ​ការ​ពង្រីកឱ​កាសសេរីភាព និងជម្រើសរបស់ពួកគេ ព្រមទាំងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាល​ភាព​របស់​មនុស្ស​ផងដែរ។ ឯកឧត្តមបន្ថែមថា មនុស្ស និងសហគមន៍មិន​គួរ​ជា​អ្នក​ដែល​ទទួល​ភាព​អសកម្ម​ពី​ការអភិវឌ្ឍនោះទេ ប៉ុន្តែជាភ្នាក់ងារសកម្ម​ដែល​អាច​ចូលរួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ជីវិ​ត​សេដ្ឋកិច្ច សង្គម នយោបាយ និងនៅក្នុងការកសាងសន្តិសុខ។

សូមជម្រាប​ជូនថា នៅក្នុងកម្មវិធីនេះដែរ ក៏មានរៀបចំធ្វើប​ទ​បង្ហាញ​ដើម្បី​ស្វែង​យល់​អំពី​ប្រទេស​កម្ពុជា​យ៉ាង​ស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីការយល់ដឹង និងផលប៉ះពាល់​នៃ​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​តំបន់ឆ្នាំ២០២៤ សម្រាប់របាយការណ៍អាស៊ី និងប៉ាស៊ីហ្វិក​លើ​ការ​ពង្រឹងការ​អភិវឌ្ឍន៍​មនុស្ស​ក្នុង​បរិបទនៃការអនុវត្តយុទ្ធសាស្ត្រមន្ទីរបញ្ចកោណផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm