ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ " ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល " ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញនិងលោកជំទាវ។

ពីធីនេះក៏មានការចូលរួមផងដែរពីលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី , លោកម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន៣២៦នាក់ ។

ក្នុងអង្គពិធីខាងលើ ថ្នាក់ដឹកនាំ ក៏បានឡើងមានមតិសំណេះសំណាល និងបានសសើរលើកតម្កើនចំពោះការខិតខំប្រឹងប្រែង និងគុណតម្លៃរបស់ស្ត្រី ដែលជាផ្នែកមួយខ្វះមិនបាន ក្នុងកិច្ចការងាររដ្ឋបាល ពិសេសស្របតាមយុគ្គសម័យឌីជីថលនេះ៕ លីហេង





