Novak Djokovic ឈ្នះ​ពាន Grand Slam លើក​ទី​២០ ក្រោយ​ឈ្នះ​ជើងឯក Wimbledon

2021/07/12 09:22:49 pm        133

​វាយកូនបាល់៖ ​ទីបំផុត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក​ពិតជា​ធ្វើបាន​សំរេច​មែន​ក្នុងការ​ឈ្នះ​ជើងឯក Grand Slam លើក​ទី២០ តាម​ទាន់​កំណត់ត្រា​របស់ Roger Federer និង Rafael Nadal បន្ទាប់ពី​ឈ្នះ​ជើងឯក Wimbledon ក្រោយ​ជ័យជំនះ​លើ​កីឡាករ​អ៊ីតាលី Matteo Berrettini​។

​​កីឡាករ​វ័យ ២៥ឆ្នាំ Matteo Berrettini ចាប់ផ្តើម​ដោយ​ជំនឿ​ចិត្ត​ក្នុងការ​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង​របស់ខ្លួន​ដោយ​យកឈ្នះ​សិត​ដំបូង ៧-៦(៧-៤) នៅ​ចំពោះមុខ​អ្នកគាំទ្រ ១៥០០០នាក់​។ ​យ៉ាងណាក្តី Novak Djokovic មិនដែល​រាថយ​បន្ទាប់ពី​បរាជ័យ​សិត​ដំបូង​នោះទេ ពោលគឺ​កីឡាករ​វ័យ ៣៤ឆ្នាំ​សញ្ជាតិ​ស៊ែ​ប​រូបនេះ​បាន​វាយបក​យកឈ្នះ​វិញ ៣សិត​ផ្ទួនៗ ៦-៤,៦-៤ និង ៦-៣​។ ​​Novak Djokovic នៅពេលនេះ​បាន​លើក​ពាន Grand Slam ទាំងបី​ក្នុង​ឆ្នាំ២០២១ នេះ​បន្ទាប់ពី​ឈ្នះ​ជើងឯក Australian Open, French Open និង Wimbledon នេះ នៅតែ Grand Slam, US Open មួយទៀត​ប៉ុណ្ណោះ Djokovic និង​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន Grand Slam ទាំង​បួន​រាប់​ពី​ឆ្នាំ១៩៨៨ ដែល​ធ្វើបាន​ដោយ​កីឡាការិនី​អាល្លឺម៉ង់ Steffi Graf បូក​រួមទាំង​មេដាយមាស​អូឡាំពិក​មួយទៀត​ក្នុង​ឆ្នាំ​តែមួយ​។​

​​តែ​នៅពេលនេះ Novak Djokovic មិនទាន់​ប្រាកដ​នៅឡើយ​ ពី​គោលជំហរ​ទៅ​ប្រកួត​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​រឺក៏​អត់​។ ​ប្រសិនបើ Djokovic ពិតជា​ឈ្នះ​មេដាយមាស​ ហើយ​ឈ្នះ​ពាន US. Open ទៀត​នោះ គេ​នឹង​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ធ្វើបែបនេះបាន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm