ឯកឧត្តម ប៉ែន កុសល្យ៖ ស្ត្រីមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែកការលើកកម្ពស់សីលធម៌ និងការអភិវឌ្ឍសង្គម

2024/03/07 01:33:00 pm        127

ឧត្ដរមានជ័យ៖ ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ស្ត្រីមានតួនាទីសំខាន់ណាស់ ទាំងនៅក្នុងគ្រួសារ និងសង្គមជាតិ ហើយស្ត្រីក៏ជាមាតា និងជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ក្នុងការលើកកម្ពស់ក្រមសីលធម៌សង្គម តម្លៃគ្រួសារ និងមានតួនាទីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

ថ្លែងបែបនេះ ​ក្នុងឱកាសឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជា​អធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ "ស្រ្តីនិងក្មេងស្រីក្នុង​បរិវត្តកម្ម​ឌីជីថល"​ និងមានការ​ចូលរួម​ពី​មន្ទីរស្ថានពាក់ព័ន្ធ​មកពីតាមបណ្តាលក្រុង-ស្រុក​ ដែលជាស្រ្តីចូលរួម​យ៉ាង​ច្រើនកុះករ នាព្រឹកថ្ងៃទី៧មីនាឆ្នាំ២០២៤នេះ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍លើកទឹកចិត្ត ដល់ស្តី្រទាំងអស់សូម​ឲ្យ​បន្តចូលរួមរាល់គ្រប់សកម្មភាពសង្គមឲ្យបានកាន់តែ​ផុលផុស​បន្ថែមទៀត ព្រោះ​ប្រទេសជាតិមួយ មិនអាចខ្វះស្ត្រីបានទេ ក្នុងការរួមចំណែកការអភិវឌ្ឍការងារសង្គម។

ឯកឧត្តម បាន​កោត​សរសើរ​ និង​វាយតម្លៃខ្ពស់​ចំពោះគ្រប់​សកម្មភាពចូលរួម​ការងារ​សង្គមរបស់​ស្ត្រីនាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរសម្រាប់គ្រប់សកម្មភាពផ្សេងៗ ពិសេសសកម្មភាព​មនុស្សធម៌​សង្គម និងការងារយេនឌ័រ។

យ៉ាងណាម៉ិញ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យស្ត្រី ​ដែលធ្វើការងារពាក់ព័ន្ធនឹងស្ត្រី ទាំងអស់​ត្រូវបន្តចូលរួមគ្រប់សកម្មភាពសង្គម​ឲ្យបានកាន់តែប្រើសើរឡើង​បន្ថែមទៀតដើម្បីចូលរួម​លើក​កម្ពស់ តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរទាំងមូល​ឲ្យមានភាពល្អប្រសើររីកចម្រើន​បានលើគ្រប់វិស័យ​ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ស្ត្រី ត្រូវបន្តក្នុងការចែករំលែក​ និងផ្តល់ការអប់រំនៅក្នុង​គ្រួសារ​ឱ្យបានល្អ និងបន្តការចែករំលែកនូវចំណេះដឹង​ សីលធម៌​ វប្បធមម៌ តាមរយៈបណ្តាញ​សង្គមផ្សេងៗ ​ពិសេសផ្សព្វផ្សាយពី​ដំណើរការអភិវឌ្ឍ​សង្គមជាតិ​របស់រាជរដ្ឋាភិបាល​ទៅកាន់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យ​ទូលំទូលាយ​ពីការអភិវឌ្ឍរីកចម្រើន​លើ​គ្រប់វិស័យរបស់​សង្គមជាតិនាពេលបច្ចុប្បន្ន៕ 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am