បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ដែលមានចេតនាចាក់វ៉ាក់សាំងកូវីដ១៩ (COVID-19) ចំនួនដល់ទៅ ២១៧ ដងមិនបានរាយការណ៍ពីផលប៉ះពាល់ណាមួយពីវ៉ាក់សាំងនោះទេ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ ដែលបុរសនោះអាចជា «អ្នកចាក់វ៉ាក់សាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ»។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងទិនានុប្បវត្តិជំងឺឆ្លង LID ថា ប្រព័ន្ធការពាររបស់បុរសវ័យ ៦២ ឆ្នាំមកពីទីក្រុង ម៉េកដឺប៊ឺក (Magdeburg) ភាគកណ្តាលនៃប្រទេសអាឡឺម៉ង់ ដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ នៅតែដំណើរការបានល្អដោយមិនមានបញ្ហាអ្វីឡើយ។

ពួកគេបាននិយាយថា បុរសនោះស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងជាច្រើនដង ប្រឆាំងនឹងការណែនាំផ្នែកវេជ្ជសាស្រ្ត។ បុរសនោះទទួលបានចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវដែលដឹកនាំដោយអាល្លឺម៉ង់ជាលើកដំបូង ដោយសាររបាយការណ៍ព័ត៌មានក្នុងឆ្នាំ២០២២ ដែលកាលនោះលោកបានទទួលវ៉ាក់សាំងនេះចំនួន ៩០ ដង។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះបាននិយាយថា បុរសនោះត្រូវបានគេសង្ស័យថាទទួលចាក់វ៉ាក់សាំងច្រើនដងនេះ ដើម្បីប្រមូលសន្លឹកប័ណ្ណថ្នាំបង្ការ បន្ទាប់មកអាចត្រូវបានក្លែងបន្លំ និងលក់ទៅឱ្យមនុស្សដែលមិនចង់ចាក់វ៉ាក់សាំង៕