ក្រុមប្រដាប់អាវុធលីបង់ដ៏មានឥទ្ធិពលហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់គ្នាអស់រយៈពេលជិត៥ខែ ស្របគ្នាជាមួយនឹងសង្រ្គាមហ្កាហ្សា ដែលជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងភាពតានតឹង។

លោកនាយករដ្ឋមន្ត្រី Najib Mikati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានសភារបស់ប្រទេសលីបង់ លោក Nabih Berri ដែលស្និទ្ធនឹងក្រុមហេសបូឡា កំពុងសិក្សាសំណើដែលស្នើដោយប្រេសិតអាមេ រិក លោក Amos Hochstein ដែលកំពុងនៅទីក្រុងបេរូត (Beirut) កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា)។

សារព័ត៌មានរ៉យទ័រ អាចផ្ទៀងផ្ទាត់រូបភាពវីដេអូពីកាមរ៉ាសុវត្ថិភាពដែលមានកាលបរិច្ឆេទ ដោយគំរូផ្ទុះ ត្រូវគ្នានឹងរូបភាពដែលបានឃើញក្នុងវីដេអូ។ ទីតាំងរបស់រូបភាពវីដេអូពីកាមរ៉ាសុវត្ថិភាព ត្រូវបានផ្ទៀងផ្ទាត់តាមរយៈអគារមួយចំនួន និងសណ្ឋានដី ដែលត្រូវគ្នានឹងឯកសារ និងរូបភាពផ្កាយរណប។