បន្ទាយមានជ័យ ៖ ប្រតិភូនៃខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព មេត្រីភាពរវាងខេត្ត នៃប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាពង្រឹងសន្តិភាពតាមព្រំដែន។កិច្ចប្រជុំនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។
សូមរំលឹកផងដែរថា ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មានទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ព្រមទាំងបានផ្ដល់ផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានោះខេត្តទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និតក្នុងការអនុវត្តរាល់ គម្រោងផែនការ និងសកម្មភាពទាំងអស់ ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តទាំងពីរ រួមមាន ៖ ១-វិស័យពាណិជ្ជកម្មព្រំដែន, ២-វិស័យកសិកម្ម, ៣-វិស័យសុខាភិបាល, ៤-វិស័យថែរក្សាបរិស្ថាន, ៥-វិស័យគ្រប់គ្រងគ្រោះមហន្តរាយ, ៦-វិស័យអប់រំ យុវជន និងកីឡា៕ អត្ថបទ ៖ រឿង ចន្ទ្រា






