ក្រសួងសង្គមកិច្ចមានមន្ត្រីជាស្ត្រីជិត៨០០នាក់ កំពុងធ្វើការងារលើវិស័យសង្គមកិច្ច

2024/03/07 10:11:43 pm        17

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមយ៉ាងខ្លាំងក្លាក្នុងការផ្ដល់ឱកាសជូនដល់ស្ត្រី។ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៤នេះ ក្រសួងមានមន្ត្រីជាស្ត្រីជិត៨០០នាក់ កំពុងបំពេញការងារយ៉ាងសកម្មលើការងារសង្គមកិច្ចសម្រាប់សង្គមជាតិកម្ពុជា។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងឱកាសប្រារព្ធពិធីសាទរ ទិវាអន្តរជាតិនារី៨មីនា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៤នេះ។

​ក្រសួងសង្គមកិច្ចនៅថ្ងៃនេះ បានរៀបចំពិធីជួបជុំជាមន្ត្រីដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា។ ក្នុងឱកាសរៀបចំពិធីនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានថ្លែងអំណរគុណដល់មន្ត្រីជាស្ត្រី ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មកន្លងមក ក្នុងការងារសង្គមកិច្ចនៅកម្ពុជា។ 

ឯកឧត្តមលើកឡើងដែរថា ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ក្រសួងសង្គមកិច្ច ក៏មានវត្តមានមន្ត្រីរាជការជាស្ត្រី សរុប ៧៨៥នាក់ ក្នុងនោះមន្រ្តីក្របខ័ណ្ឌចំនួន ៤៦ ៨នាក់ និងមន្ត្រី ជាប់កិច្ចសន្យា ជាស្ត្រីចំនួន ៣១៧នាក់ កំពុងបម្រើការងារជូនក្រសួងផងដែរ។ ចំពោះតួនាទីរបស់មន្ត្រីជាស្ត្រី គឺមានចាប់ពីមន្ត្រី រហូតដល់រដ្ឋលេខាធិការ។

ជាការលើកទឹកចិត្តចំពោះសមិទ្ធផលការងារកន្លងមករបស់មន្ត្រីជាស្ត្រី ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្ដល់ជាប័ណ្ណសសើរ និងកាដូជូនដល់មន្ត្រីជាស្ត្រី ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីផងដែរ។ ក្នុងពិធីដដែលនេះ មន្ត្រីជាស្ត្រីក៏បានលើកឡើងជាការមើលឃើញពីភាពប្រសើរនៃសមភាពយែនឌរ នៅកម្ពុជាផងដែរ។ ពួកគាត់មើលឃើញថា ស្ត្រីមានភាពខ្លាំង មានសមត្ថភាពដូចជាបុរស និងទទួលបានឱកាសបំពេញការងារជាថ្នាក់ដឹកនាំដូចជាបុរសផងដែរ។ 

មុននឹងបិទបញ្ចប់កម្មវិធីអបអរសាទរ ទិវាអន្តរជាតិនារី នេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ក៏បានលើកឡើង

 សូមឱ្យនារីត្រូវចេះជួយខ្លួនឯង ជាពិសេស ការអភិវឌ្ឍន៍សមត្ថភាព និងស្វែង យល់ចំណេះដឹងផ្សេងៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការវិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងឆ្លើយតប ទៅនឹងប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល‌»៕


អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm