ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៧ ខែមីនានេះ បានជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថាកន្លងមករដ្ឋបាលខេត្តក្រចេះ បានប្រជុំណែនាំ និងជំរុញដល់កម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក យកចិត្តទុកដាក់ខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឈូសឆាយ រុករាន ទន្ទ្រានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះជាបន្តបន្ទាប់។
រដ្ឋបាលខេត្តក្រចេះ បានសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានប្រើគ្រប់មធ្យោបាយបន្តឈូសឆាយ រុករាន ទន្ទ្រានយកដីព្រៃលិចទឹកក្នុងចេតនារំលោភបំពានលើច្បាប់ ព្រមទាំងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕ ដោយ ៖ ដារា

