អាមេរិក និងទួរគី ចាប់ផ្តើមកិច្ចចរចាគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អទំនាក់ទំនងដែលមានបញ្ហា

2024/03/07 10:50:32 pm        25

សហរដ្ឋអាមេរិក និងទួរគី គ្រោងនឹងចាប់ផ្តើមកិច្ចចរចាដ៏ទូលំទូលាយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាថាតើសម្ព័ន្ធមិត្តណាតូ អាចចេញផុតពីការខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាមួយចំនួនដូចជា ស៊ីរី និងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងអង់ការ៉ាជាមួយរុស្ស៊ីដែរឬទេ។

មន្ត្រីជាន់ខ្ពស់អាមេរិក និងទួរគី គ្រោងនឹងជួបប្រជុំគ្នានៅក្រសួងការបរទេសសម្រាប់កិច្ចចរចាជាច្រើនលើក ដែលផ្តោតលើប្រធានបទស្តីពីស៊ីរី ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ការប្រឆាំងភេរវកម្ម និងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ការសន្ទនាដែលគេហៅថា យន្តការយុទ្ធសាស្ត្រ នឹងកំណត់ដំណាក់កាលសម្រាប់ជំនួប នៅថ្ងៃសុក្ររវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) និងសមភាគីទួរគី លោក ហាកានហ្វីដាន (Hakan Fidan)។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគី បានស្ថិតនៅឆ្ងាយពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាដែលអូសបន្លាយជាយូរមកហើយទាំងពីរ បានរីកកាន់តែធំឡើងនោះ។

ការទិញយកប្រព័ន្ធខែលការពារS-400របស់រុស្ស៊ីនៅឆ្នាំ២០១៩ដោយប្រទេសទួរគី បានបង្កឲ្យមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងអង់ការ៉ា និងនាំទៅដល់ការដកខ្លួនចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយF-35 ។ ទន្ទឹមនឹងនេះ ប្រទេសទួរគី នៅតែមានបញ្ហាយ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកនៅភាគខាងជើងប្រទេសស៊ីរីចំពោះកងជីវពលឃើដ ដែលខ្លួនមើលឃើញថា ជាការពង្រីកនៃគណបក្សពលករឃើដ( PKK) ជាក្រុមសកម្មប្រយុទ្ធដែលខ្លួនចាត់ទុកថា ជាអង្គការភេរវកម្ម។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        358
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        403
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        381

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm