
សេវាកម្មបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សីតុណ្ហភាពមហាសមុទ្រ បានកើនឡើងខ្ពស់បំផុតនៅក្នុងខែកុម្ភៈ ជាមួយសីតុណ្ហភាពផ្ទៃសមុទ្រសកលមធ្យម ២១,០៦អង្សាសេ ។
សីតុណ្ហភាពផ្ទៃសមុទ្រមធ្យមក្នុងខែកុម្ភៈ បានលើសកំណត់ត្រាលើកមុន ២០,៩៨អង្សាសេ ដែលបានរកឃើញកាលពីខែសីហា ឆ្នាំ ២០២៣ ។
កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្តសមុទ្រ បានព្រមានថា ព្រឹត្តការណ៍ប្រែពណ៌ផ្កាថ្មសកលទ្រង់ទ្រាយធំជាលើកទី ៤ ទំនងជាកើតឡើងនៅអឌ្ឍគោលខាងត្បូង ហើយវាអាចជាការប្រែពណ៌ផ្កាថ្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តផែនដី ។
ការប្រែពណ៌ផ្កាថ្មក្រោមកម្តៅខ្លាំង នឹងបញ្ចេញពណ៌ ស្លែគ្មានប្រយោជន៍ដែលរស់នៅក្នុងជាលិការបស់វា បន្សល់ទុកនូវផ្កាថ្មស្លេកដែលនាំឲ្យកើតមានផ្កាថ្មប៉ប្រះទឹកផុយស្រួយ ធ្វើឲ្យឆ្នេរពុំអាចការពារពីសំណឹក ព្យុះ និងការនេសាទ ។
ដោយឡែក បាតុភូតធម្មជាតិអែល នីញ៉ូ ធ្វើឲ្យកម្តៅផ្ទៃទឹកសមុទ្រក្តៅខុសពីធម្មតានៅតំបន់ប៉ាស៊ីហ្វិកខាងកើត ហើយបម្រែបម្រួលអាកាសធាតុ នឹងធ្វើឲ្យកម្តៅក្តៅខ្លាំងបន្ថែមទៀត ៕