
ករណីឆ្លងជំងឺគ្រុនឈាមបន្តកើនឡើងនៅប្រេស៊ីល បង្កការលំបាកកាន់តែខ្លាំងដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការរបស់ពួកគេ បើទោះបីជាមានកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកើតចេញពីមូសមួយនេះក៏ដោយ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលអាមេរិកខាងត្បូង បានឲ្យដឹងថា ប្រេស៊ីល បានរកឃើញករណីឆ្លងជំងឺគ្រុនឈាម ១លាននាក់ នៅក្នុងឆ្នាំ ២០២៤នេះ ក្នុងនោះមានករណីស្លាប់មនុស្ស ២១៤នាក់ ។
លោក Renato Kfouri គឺជាអ្នកជំនាញជំងឺឆ្លងប្រេស៊ីល និយាយថា លទ្ធភាពមានដែនកំណត់នៃដូសវ៉ាក់សាំង បានធ្វើឲ្យកាន់តែស្មុគស្មាញដល់កិច្ចខិតខំឆ្លើយតបរបស់ប្រទេសមួយនេះ ធ្វើឲ្យក្រុមមន្រ្តីសុខភាពពិបាកគ្រប់គ្រងការរីករាលដាលឆ្លងជំងឺគ្រុនឈាម ។
ផែនការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមរបស់ប្រេស៊ីល មានគោលដៅទប់ស្កាត់ការរីករាលដាលឆ្លងជំងឺគ្រុនឈាមនៅតាមតំបន់ដែលមានអត្រាឆ្លងខ្ពស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រេស៊ីលនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមត្រឹមតែ ៦លានដូសប៉ុណ្ណោះ ក្នុង ១ឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំក្រោយ ដែលនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺតិចជាង ១៣ភាគរយនៃចំនួនពលដ្ឋប្រេស៊ីល ។
លោក Renato បន្តថា វាមិនគ្រប់គ្រាន់ឡើយសម្រាប់ការគ្រប់គ្រងជំងឺ ឬកាត់បន្ថយចំនួនករណីឆ្លងនៅក្នុងប្រទេសរបស់ពួកយើង ។
ប្រេស៊ីលប្រឈមនឹងការលំបាកជាច្រើនទៀតដែលរួមចំណែកក្នុងការកើនឡើងករណីឆ្លងជំងឺគ្រុនឈាម ក្នុងនោះបញ្ហាបម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើងខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែងាយឆ្លងជំងឺគ្រុនឈាម ៕