
ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំតំបន់មជ្ឈិមបូព៌ាលោក Fabrizio Carboni និយាយថា ការកើនឡើងការប្រយុទ្ធគ្នានៅព្រំដែនភាគខាងត្បូងលីបង់ នឹងធ្វើឲ្យមន្ទីរពេទ្យកាន់តែលំបាកដោយសារកង្វះខាតថវិកានៅក្នុងប្រទេសជួបវិបត្តិហិរញ្ញវត្ថុមួយនេះ ។
យោងតាមប្រភពសុខាភិបាល និងសន្តិសុខ បានឲ្យដឹងថា ក្រុមប្រដាប់អាវុធហេសប៊ូឡារបស់លីបង់ បានផ្ទុះអាវុធជាមួយអ៊ីស្រាអែលនៅតាមតំបន់ព្រំដែនក្នុងរយៈពេល ៥ខែកន្លងមកនេះ ដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សា ។
ជនស៊ីលជាង ៥០នាក់ បានស្លាប់ដោយសារតែការផ្លោងគ្រាប់កាំភ្លើងធំរបស់អ៊ីស្រាអែលលើប្រទេសលីបង់ ជាមួយនឹងក្រុមយុទ្ធជនហេសប៊ូឡាជាង ២០០នាក់ ។
ដោយឡែក អ៊ីស្រាអែល និយាយថា ទាហានរបស់ខ្លួនរាប់សិប រួមទាំងជនស៊ីវលដែរនោះ ត្រូវបានសម្លាប់ដូចគ្នា ដោយសារការផ្លោងគ្រាប់កាំភ្លើងធំចេញពីប្រទេសលីបង់ ចូលទៅតំបន់ភាគខាងជើងអ៊ីស្រាអែល ។
ក្រុមគ្រូពេទ្យនៅតំបន់ភាគខាងត្បូងលីបង់ បានប្រកាសអាសន្នពីលំហូរអ្នករងរបួស ធ្វើឲ្យវិស័យសុខភាពឈានដល់ដែនកំណត់របស់ខ្លួន ៕