
មនុស្សប្រហែលមួយពាន់នាក់កាលពីថ្ងៃពុធ បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាសូវីប្រឆាំងនឹងអំពើហិង្សាផ្លូវភេទបន្ទាប់ពីការស្លាប់របស់ជនអន្តោប្រវេសន៍បេឡារុសដែលត្រូវបានរំលោភ បានធ្វើឲ្យមានការភ្ញាក់ផ្អើលតាម រយៈសហគមន៍នៃជនភៀសខ្លួនបេឡារុស នៅក្នុងប្រទេសប៉ូឡូញ។
នាង Liza មានវ័យ២៥ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណតាមរយៈឈ្មោះរបស់នាង បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីសប្តាហ៍ មុនបន្ទាប់ពីត្រូវបានវាយប្រហារ និងរំលោភយ៉ាងព្រៃផ្សៃ ខណៈពេលកំពុងដើរនៅពេលយប់ នៅកណ្តាលទីក្រុងវ៉ាសូវី។
ចាប់តាំងពីពេលនោះមក បុរសអាយុ២៣ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទរំលោភ ខណៈការវាយប្រហារនេះ បានបង្កឲ្យមានកំហឹងក្នុងចំណោមក្រុមសិទ្ធិមនុស្ស និងសហគមន៍សំខាន់ៗនៃជនជាតិបេឡារុស ដែលភៀសខ្លួនចេញពីប្រទេសរបស់ពួកគេទៅកាន់ប្រទេសប៉ូឡូញ។
ការអុជទៀន និងដាក់ផ្កា ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅកន្លែង ដែលការវាយប្រហារនោះ បានកើតឡើង ដើម្បីកាន់ទុក្ខ។
លោក Maja Stasko ជាអ្នករៀបចំការតវ៉ា បានប្រាប់ក្រុមអ្នកចូលរួមថា នាង Liza បានមកប្រទេសប៉ូឡូញ ដើម្បីស្វែងរកជីវិតដែលប្រសើរជាង ហើយនៅប្រទេសប៉ូឡូញ នាងត្រូវបានគេសម្លាប់ទៅវិញ។