
ស្របពេលដែលខែពិធីបុណ្យរ៉ាម៉ាដានជិតមកដល់ ប្រជាពលរដ្ឋអេហ្ស៊ីប ប្រឈមការលំបាកខ្លាំងដោយសារការឡើងថ្លៃផ្លៃលម៉ើ គឺជាផ្លែឈើត្រូវការខ្លាំង អំឡុងខែពិសិដ្ឋមួយនេះ ។
នៅពិធីបុណ្យផ្លៃលម៉ើក្រុងគែរដែលបានរៀបចំឡើងចន្លោះថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ៥ខែមីនា ពលរដ្ឋអេហ្ស៊ីបបានបង្ហាញការលំបាករបស់ពួកគេចំពោះការឡើងថ្លៃផ្លែលម៉ើ ដោយពួកគេនិយាយថា ពួកគេមានបរិមាណផ្លែលម៉ើតិចតួចប៉ុណ្ណោះ ក្នុងរដូវនេះ ។
លោក Safaa Mohamed ដែលទិញផ្លែលម៉ើក្នុងពិធីបុណ្យ និយាយថា អ្នកដែលអាចទិញផ្លែលម៉ើ ៧៥០ក្រាម ឥឡូវអាចទិញបានតែកន្លះគ.កប៉ុណ្ណោះ ហើយអ្នកដែលធ្លាប់ទិញផ្លែលម៉ើ ១គ.ក ឥឡូវទិញត្រឹមតែកន្លះគ.ក ឬតិចជាងនេះប៉ុណ្ណោះ ។
ក្រុមអ្នកវិភាគនិយាយថា តម្លៃទំនិញភាគច្រើននៅមុនខែពិធីបុណ្យរ៉ាម៉ាដាន ត្រូវបានគេកំណត់រួចទៅហើយនៅក្នុងអត្រាទីផ្សារងងឹត ហើយផលប៉ះពាល់នៃការវាយតម្លៃកាលពីពេលថ្មីៗនេះលើតម្លៃទំនិញ នឹងមើលឃើញនៅពេលខាងមុខ ៕