ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ ចំពោះ ក.យ.គ ជំរុញយុវជនឱ្យទទួលឱកាសកសាងបទពិសោធន៍ក្នុងការងារសង្គមជាតិ

2024/03/08 01:53:10 am        105

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ដែលបានជំរុញដល់យុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធន៍ក្នុងការងារសង្គមជាតិ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រយុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ ។

 ថ្លែងនៅក្នុពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា (ក.យ.គ.) នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណអង្គសន្និបាត និងបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក.យ.គ. បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តយុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធន៍ក្នុងការងារសង្គមជាតិ ។

 ឯកឧត្តម បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិតចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.។ 

 បន្ថែមពីលើនេះ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានផ្ដល់បានអនុសាសន៍ឱ្យ ក.យ.គ. បន្តចូលរួមផ្សព្វផ្សាយនិងអនុវត្តសេចក្ដី សម្រេចរបស់មហាសន្និបាត ស.ស.យ.ក ឱ្យអស់ពីលទ្ធភាពនិងភាពជាក់ស្ដែង ជំរុញសមាជិកឱ្យសិក្សា និងស្វែងយល់ពីលក្ខន្តិកៈ និងបុព្វហេតុ ស.ស.យ.ក. ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បន្តកៀរគរនិងបញ្ចូលសមាជិកឱ្យបានសមមូលទាំងបរិមាណ និងគុណភាព។

 សូមជម្រាបថាសន្និបាត ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រព្រឹត្តដោយមានការធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងមានការធ្វើបទបង្ហាញលើប្រធានបទចំនួន ៤ រួមមាន ទី១-តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា ទី២-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ទី៣-យុវជននិងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល និងទី៤-យុវជននិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm