
ក្រុងម៉ាឌ្រីតនៅថ្ងៃច័ន្ទទី១១មីនា នឹងធ្វើពិធីគោរពវិញាណក្ខន្ធដល់ជនរងគ្រោះគម្រប់ខួប២០ឆ្នាំនៃការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលជាការវាយប្រហាដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីមានការផ្ទុះជាបន្ដបន្ទាប់បានបំផ្លាញរថភ្លើងដឹកអ្នកដំណើរ៤ខ្សែ ក្នុងរដ្ឋធានីអេស្ប៉ាញកាលពីថ្ងៃទី១១មីនា ឆ្នាំ២០០៤សម្លាប់មនុស្ស១៩១នាក់។
សាកកាដូចំនួន១០ដែលពេញដោយគ្រឿងផ្ទុះ ត្រូវបានផ្ទុះតាមរយ:ការបញ្ជាតាមទូរស័ព្ទដៃ នៅលើរថភ្លើងដឹកអ្នកដំណើរ៤ខ្សែនៅព្រឹកថ្ងៃច័ន្ទ។ ការផ្ទុះនោះ បានបន្សល់ទុកសាកសពនៅពាសពេញ
ទូរថភ្លើង និងអ្នករបួសជិត២០០០នាក់។
នាយករដ្ឋមន្រ្ដីចូសេ ម៉ារៀអាសណា (Jose Maria Aznar) បានហៅកាវាយប្រហារនេះ អាចមានជាប់ទាក់ទងនឹងក្រុមផ្ដាច់ខ្លួនអេតេអា (ETA)តំបន់បាស់(Basque)។ហើយសកម្មភាពនេះ នឹងធ្វើអោយពលរដ្ឋអេស្ប៉ាញបោះបង់ចោលរដ្ឋាភិបាលនិយមស្ដាំកណ្ដាលនៅក្នុងការបោះឆ្នោតពិសេសមួយដែល
ជួបនូវភាពសោកសៅ៣ថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែក ខណ:ដែលក្រុមផ្ដាច់ខ្លួនETAបានបដិសេធន៍ថា ពួកគេមិនមានការពាក់ព័ន្ធណាមួយឡើយ ហើយកាសែតវីដេអូមួយដែលអះអាងចេញពីក្រុមអាល់ខៃដា បាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានដាក់គ្រាប់បែកលើរថភ្លើងដើម្បីសងសឹកចំពោះការសហការរបស់ប្រទេសអេស្ប៉ាញ ជាមួយប្រធានាធិបតីអាមេរិកប៊ូស (Bush) និងសម្ព័នមិត្ដរបស់លោក។
ជនសង្ស័យ៧នាក់ ក្នុងនោះរួមមាន មានជនសង្ស័យពីរនាក់ជាអ្នកដាក់គ្រាប់បែកដោយផ្ទាល់លើរថភ្លើង ពោលគឺបានបំផ្ទុះខ្លួនឯងឡើងនៅក្នុងអគារផ្ទះល្វែងមួយនៅជាយក្រុងបន្ទាប់ពីនគបាលបានបិទច្រកចេញចូលពួកគេអស់រយ:ពេល៣សប្ដាហ៍បន្ទាប់ពីការវាយប្រហារនោះ។
តុលាការអេស្ប៉ាញក្នុងឆ្នាំ២០០៧ បានរកឃើញមនុស្ស២១នាក់មានទោសពីបទពាក់ព័ន្ធនឹងការដាក់គ្រាប់បែកលើរថភ្លើងប៉ុន្ដែបានប្រកាសថា បុរស៣នាក់ជាមេគំនិតនៅក្នុងការវាយប្រហារនេះ។