មណ្ឌលគិរី ៖ អភិបាលរងស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ បានឲ្យដឹងនៅថ្ងៃទី០៨តុលានេះថា ស្ពានអូរផ្លាយ ស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ជាស្ពានតភ្ជាប់ពីក្រុងសែនមនោរម្យ ទៅទឹកជ្រោះប៊ូស្រា បានរងការខូចខាតបង្គោលស្ពានផ្នែកកណ្តាល ដោយកំលាំងជំនន់ទឹកភ្លៀង ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែក ដោយអន្លើរផងដែរ តែមិនបានកាត់ផ្ដាច់ចរាចរណ៍របស់អ្នកទេសចរនោះទេ ។
លោក បន្តថា ស្ពានអូរផ្លាយត្រូវទឹកហូរបុកខ្លាំងរហូតប្រេះសរសរស្ពាន កាលពីល្ងាចថ្ងៃទី០៦តុលា ប៉ុន្តែរថយន្តធុនតូចទេសចរណ៍ នៅអាចបើកឆ្លងកាត់បាន ហាមឃាត់តែរថយន្តដឹកទំនិញធុនធំប៉ុណ្ណោះ ដែលតម្រូវឲ្យបើកតាមផ្លូវវៀង ។ ក្នុងករណីនេះ មន្ត្រីជំនាញសាធារណៈការក៏បានចុះមកពិនិត្យរួចហើយដែរ រងចាំជួសជុលនៅពេលស្ថានភាពទឹកស្រកចុះបន្តិច ៕

