
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ដោយសំអាងដល់ប្រភពសេវាសង្រ្គោះបន្ទាន់ថា អគ្គិភ័យមួយបានឆាបឆេះនៅថ្ងៃព្រហស្បតិ៍នេះ នៅឯបណ្ឌិត្យសភាយោធាមួយកន្លែងដែលត្រៀមសម្រាប់មេបញ្ជាការនិងក្រុមទាហានរថក្រោះរុស្ស៊ីក្នុងក្រុងកាហ្សាន់ (Kazan)នៅពេលអនាគត។
ទីភ្នាក់ងារនានា បាននិយាយថា ក្រុមពន្លត់អគ្គិភ័យ បានស្ថិតនៅកន្លែងកើតហេតុដោយកំពុងព្យាយាមពន្លត់ភ្លើងយ៉ាងស្វិតស្វាញបំផុត។
ប្រភពដដែលបានរាយការណ៍ថាគ្មាននណាម្នាក់រងរបួសទេ ដោយបញ្ជាក់ថាព័ត៌មានបឋមបានអោយដឹងថា អគ្គិភ័យនេះគឺបណ្ដាលមកពីការតខ្សែភ្លើងខុសបច្ចេកទេស។
អ្នកសារព័ត៌មានReutersអាចបញ្ជាក់ទីតាំង តាមរយ:អគារ កន្លែងចតរថយន្ដ ប្លង់ផ្លូវ និងដើមឈើដែលបានឃើញនៅក្នុងវីដេអូដែលស៊ីគ្នានឹងរូបភាពផ្កាយរណបក្នុងតំបន។ ប៉ុន្ដែReutersមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យទេពីកាលបរិច្ឆេទដែលវីដេអូនេះគេថតបានទេ។ ប៉ុន្ដែសេចក្ដីរាយការណ៍ក្នុងស្រុកបានអោយដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី៧មិនា៕