ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំដោយ UNDP

2024/03/08 04:38:04 am        84

ភ្នំពេញ÷ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ថាបនាអនាគតរបស់យើង៖ ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” (2024 Regional Human Development Report : “Making our Future: New Directions for Human Development in the Asia Pacific) ដែលបានរៀបចំឡើងដោយកម្មវីធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាតំបន់ គំរូមួយ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវបញ្ហាប្រឈមជាសកលស្រួចស្រាលនានា ពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុបានបន្ទុចបង្អាក់ការអភិវឌ្ឍ ពិសេសការអភិវឌ្ឍមូលធនមនុស្ស។ ដូច្នេះ យើងត្រូវត្រៀមខ្លួនទប់ទល់បញ្ហាប្រឈម និងភាពមិនប្រាកដប្រជាទាំងនេះ ហើយយើងច្បាស់ជាត្រូវពឹងផ្អែកលើកត្តាមនុស្ស ដើម្បីនាំយើងឱ្យអាចឆ្លងផុតនូវដំណាក់កាលដ៏ប្រឈមមួយនេះនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ចំពោះមុខ យើងត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ក្នុងការកំណត់ទិសដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់យើង ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមនុស្ស រួមមាន៖ ការអប់រំ, សុខាភិបាល, ចំណេះដឹង, ជំនាញ, សមត្ថភាព និងការគាំពារសង្គម។ ទោះជាយ៉ាងនេះក្ដី ការសម្រេចបាននូវកិច្ចការទាំងអស់នេះ ទាមទារឱ្យមានអភិបាលកិច្ចល្អ និងលំហសារពើពន្ធរឹងមាំ ដែលការណ៍នេះក៏ទាមទារឱ្យមានការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ទស្សនៈចំនួន ៥ ចំណុច ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជា ដូចខាងក្រោម៖

ទី១-បន្តរួមគ្នាគិតឡើងវិញ និងស្វែងរកមធ្យោបាយ ដើម្បីចាត់វិធានការសមស្រប សំដៅបង្កើត និងពង្រឹងសន្ទុះសាកលភាវូបនីយកម្ម តាមរយៈការកសាងយន្តការសហប្រតិបត្តិការបើកចំហ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ដែលមានភាពចាំបាច់ក្នុងការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនយើង។

ទី២- ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអំណោយផលនៅក្នុងតំបន់របស់យើង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព និងដោះស្រាយគម្លាតយេនឌ័រនៅក្នុង STEAM ការអប់រំ និងបច្ចេកវិទ្យាឌីជីថល។

ទី៣- អភិវឌ្ឍភាពធន់ក្នុងសង្គម តាមរយៈការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងគាំពារសង្គម ដែលឆ្លើយតបទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយមនុស្សធម៌។

ទី៤- លើកកម្ពស់ឌីជីថលភាវូបនីយកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងពលរដ្ឋ

ឌីជីថល បង្កើនចំណេះដឹង និងសមត្ថភាពឌីជីថល និងកាត់បន្ថយការបែងចែកឌីជីថលជាអប្បបរមា, និង

ទី៥- ជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀងគរធនធានទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗ ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខ បានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដោយបានកំណត់ "មនុស្ស" ជាអាទិភាពសំខាន់បំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រនេះ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវអត្រាកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលជាលទ្ធផលបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ និងលំហសារពើពន្ធធំទូលាយ សម្រាប់បម្រើឱ្យការវិនិយោគក្នុងវិស័យសង្គមកិច្ច ពិសេសការអភិវឌ្ឍមូលធនមនុស្សតែម្តង។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ បានកាត់បន្ថយភាពក្រីក្រពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកត្រឹមប្រមាណ ១០% ក្នុងឆ្នាំ២០១៩៕ ដោយ ÷ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm