ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី១២ ខែកក្កដា។
ប្រភពដដែលបានឱ្យដឹងទៀតថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៤ ខែកក្កដាខាងមុខនេះនឹងត្រូវ ធ្វើឡើងតាមរយៈឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្ន។
ប្រភពដដែលបន្ថែមថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិករំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំ នង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាម៉េរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រ ឈមបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំពិសេសនេះ ក៏អាចមានការពិគ្រោះយោប ល់គ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។ ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាម៉េរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕អត្ថបទ ៖ ឌីន
