រយៈពេល៥ខែចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លងពីតំបន់ហ្កាហ្សា ចូលវាយប្រហារដ៏កម្រលើពិធីបុណ្យមួយសម្លាប់មនុស្ស១.២០០នាក់ និងចាប់ខ្លួនអ្នកដំណើរជាច្រើនជាចំណាប់ខ្មាំង មានគ្រួសារជាច្រើនបានទៅកាន់ទីតាំងនោះស្ថិតនៅក្នុងភូមិរ៉េអ៊ីម(Re'im) កាលពីថ្ងៃពីថ្ងៃព្រហស្បតិ៍ទី៧មីនា ដើម្បីរំឭកខួប៥ខែនៃការសម្លាប់រង្គាលនិងការចាប់មនុស្សរាប់រយនាក់ជាចំណាប់ខ្មាំង។

ក្រុមគ្រួសារទាំងនោះ បានកាន់រូបថតអ្នកទាំងឡាយដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ឬត្រូវបានសម្លាប់ ខណៈក្រុមសាច់ញ្ញាតិបានអុជទានរំឭកវិញ្ញាណក្ខន្ឌដល់ពួកគេ ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស កាលពីថ្ងៃពី៧ខែតុលា ដែលបានបង្កឲ្យផ្ទុះជាសង្គ្រាមក្នុងតំបន់ហ្កាហ្សារហូតមកដល់ បច្ចុប្បន្ន។

នេះគឺជាឧបទ្ទវហេតុដ៏សោកនាដកម្មបំផុតក្នុងការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមជ្រុលនិយមប៉ាឡេស្ទីន និងបណ្ដាលឲ្យមានការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាបំផុតពីអ៊ីស្រាអែល។
យោងតាមអ៊ីស្រាអែល ក្រុមនេះបានសម្លាប់មនុស្ស១.២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្ស២៥៣នាក់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី៧ខែតុលា ។

ជាការសងសឹកអ៊ីស្រាអែល បានវាយលុកដោយយោធាលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង៣០.៨០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានបង្ខំឲ្យមនុស្សជិត២លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕