លោក Biden បញ្ជាឲ្យយោធាអាមេរិកសាងសង់កំពង់ផែ ផ្ដល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា

2024/03/08 03:53:42 pm        333

យោធាសហរដ្ឋអាមេរិក នឹងសាងសង់កំពង់ផែមួយនៅតាមឆ្នេរសមុទ្ររបស់តំបន់ហ្កាហ្សា ដើម្បីទទួលជំនួយមនុស្សធម៌តាមសមុទ្រ។ យោងតាមក្រុមមន្ត្រីអាមេរិក គម្រោងនេះនឹងត្រូវប្រកាសជាផ្នែកមួយនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

រដ្ឋបាលលោក Biden បានបង្ហាញការខកចិត្តកាន់តែខ្លាំង ជុំវិញវិបត្តិមនុស្សនៅក្នុងតំបន់ហ្កាហ្សា និងផលពិបាកក្នុងការដឹកជញ្ជូនតាមអាកាសដើម្បីអាចទៅដល់ដៃពលរដ្ឋប៉ាឡេស្ទីនដែលនៅតែជាប់ក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល។

ការដឹកជញ្ជូនតាមរថយន្តត្រូវបានរំខានដោយសង្រ្គាម ការលួច និង ក្រុមអ្នកតវ៉ាអ៊ីស្រាអែលនៅច្រកព្រំដែន អេហ្ស៊ីប-ហ្កាហ្សា។

ហើយសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានចាប់ផ្ដើមទម្លាក់ជំនួយតាមយន្តហោះ ជាមួយប្រទេសផ្សេងទៀតដូជា បារាំង បែលហ្ស៊ិក ហ្ស៊កដានី អារ៉ាប់រួម និងអេហ្ស៊ីប។

ក្រុមមន្ត្រីបាននិយាយថា យើងកំពុងស្វែងរកច្រកផ្សេងទៀតដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា រួមទាំងតាមសមុទ្រ ។យើងកំពុងស្វែងរកទាំងជម្រើសយោធា ទាំងជម្រើសពាណិជ្ជកម្មដើម្បីដឹកជញ្ជូនតាមសមុទ្រ។

ក្រុមមន្ត្រីអាមេរិក បានទទួលស្គាល់ថា ដំណើរការនេះនឹងត្រូវការពេលវេលាជាច្រើនសប្ដាហ៍មុនពេលការដឹកជញ្ជូនជំនួយទៅកាន់កំពង់ផែថ្មីដែលបានគ្រោងទុកអាចចាប់ផ្ដើមបាន ប៉ុន្តែរដ្ឋបាលនេះនឹងមិនរង់ចាំការសម្រេចពីអ៊ីស្រាអែលទេ។ មន្ត្រីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា យើងនឹងមិនរង់ចាំអ៊ីស្រាអែលឡើយ ។នេះគឺជាពេលវេលាសម្រាប់ការដឹកនាំរបស់អាមេរិកជាសញ្ញានៃការកើនការអាក់អន់ចិត្តរបស់សេតវិមានចំពោះការបរាជ័យរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឲ្យមានការនាំយកជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        1
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm