សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពខ្ពស់ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​លើគ្រប់វិស័យ

2024/03/08 05:42:04 pm        173

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង​ការ​បង្កើន​ភាពអង់​អាច​របស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា អបអរ​សាទរ​ខួប​ទី​១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលកម្ពុជា ប្រារព្ធ​ទិវា​អន្តរជាតិ​នេះឡើ​ង ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណង​រំលេច ​អំពីសក្តានុពលនិងសារៈសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី នៅ​ក្នុង​សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានឹង​បន្ត​ថែ​រក្សា​មរតក​ដ៏​ថ្លៃ​ថ្លា​របស់​រាជ​រដ្ឋាភិបាល អាណត្តិ មុនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​របៀប​វារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និង​ក្នុង​តួនាទី​ជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈ អំណោយ​ផល​ដល់ស្ត្រី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់​បន្ថយ​ភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីនិងក្មេងស្រី ព្រម​ទាំង​ការ​លើក​កម្ពស់ទំនាក់ទំនងអន្តរជំនាន់។

សម្ដេចបន្តថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្ត្រីនៅកម្ពុជា ដោយ​សុខ​សន្តិភាព​បាន​បង្កើតស្ថានភាព អំណោយផល ធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីក​ចម្រើន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និង​អនុវត្ត​កម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេស ការលើក​កម្ពស់​សិទ្ធិ​ស្រ្តីឲ្យបានកាន់តែទូលំទូលាយ។

មានដូចជា នៅក្នុងវិស័យអប់រំ គម្លាតយេនឌ័រនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា​ត្រូវ​បាន​លុប​បំបាត់​។ ស្ត្រីកម្ពុជា បានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការ​លើក​កម្ពស់​ស្ថានភាព​ជីវភាព​គ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ស្ត្រីមាន​អត្រា​ប្រមាណ​៦៩%​ ជាអ្នកតំណាងនៅក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសរុបនៅកម្ពុជា។ កម្ពុជា​ទទួល​បាន​ការ​ដាក់​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត នៅក្នុងចំណោមបណ្ដាប្រទេស លើសកលលោក ដែល​មាន​សេរីភាព​សម្រាប់​ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច។ អត្រាមរណភាពមាតាមានការថយចុះជាបន្តបន្ទាប់ (ពី៤៣៧នាក់ ក្នុងឆ្នាំ២០០០ មកនៅ​ត្រឹម​១៥៤​នាក់ នៅឆ្នាំ២០២២ ក្នុងចំណោមទារកកើតរស់ ១០០,០០០នាក់)។ ស្ត្រីជាកម្មការិនី ទទួល​បានការឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០% បូកបន្ថែមជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន៤០ម៉ឺនរៀល សម្រាប់​ការ​សម្រាល​កូន១នាក់ ចំនួន៨០ម៉ឺនរៀល សម្រាប់ការសម្រាលកូនភ្លោះ២នាក់ ហើយសម្រាប់​កូន​ភ្លោះ​៣​នាក់ ចំនួន១លាន២០ម៉ឺនរៀល បូកបន្ថែមនឹងជំនួយឧបត្ថម្ភរបស់សម្ដេចតេជោ ចំនួន ៥លាន​រៀលទៀត។

របាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាព ចុងក្រោយ បានឱ្យដឹងថា អត្រា​ប្រេវ៉ាឡង់ នៃអំពើហិង្សាលើស្រ្តីពី សំណាក់ដៃគូ​ស្និទ្ធ​ស្នាល​ក្នុង​មួយ​ជីវិត​មាន​ការ​ថយ​ចុះ​ពី​២៩% នៅឆ្នាំ២០១៤ មកត្រឹម២១% នៅឆ្នាំ២០២១។ ការចូលរួមរបស់ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច បានកើនឡើងជាបន្តបន្ទាប់ តាមរយៈ​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅគ្រប់កម្រិត ជាពិសេស ការប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ក្នុង​ការ​ដាក់​ចេញ​វិធាន​ការជាវិជ្ជមាន ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មីតាមក្រសួង ស្ថាប័ន ដោយ​កំណត់​ឱ្យ​មាន​អត្រាចំនួនស្ត្រីពី២០% ទៅ៥០%។ វប្បធម៌អហិង្សា សីលធម៌សង្គម និងការ​ថែ​រក្សា​ភាព​ថ្លៃថ្នូររបស់ស្ត្រី និងតម្លៃគ្រួសារខ្មែរ ត្រូវបានលើកកម្ពស់ជា បន្តបន្ទាប់ ដោយចាត់​ទុក​ថា​ជា​កត្តា​ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ភាពជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm