ស្រ្ដីកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព ជូនពលរដ្ឋឱ្យកាន់តែប្រសើរ

2024/03/08 06:26:41 pm        67

បច្ចុប្បន្នស្រ្ដីដែលកំពុងបម្រើការងារជាមន្ត្រីរាជការ និងបុគ្គលិករបស់​មនី្ទរពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​បាន​រួមចំណែកយ៉ាងសំខាន់​ក្នុងការលើកកម្ពស់​សុខុមាលភាពជូន​ប្រជាពលរដ្ឋ​មក​ពីគ្រប់​ទិសទី​ឲ្យកាន់តែប្រសើរ។

ជាក់ស្តែងនៅថ្ងៃទិវានារីអន្តរជាតិ ៨ ខែមីនា ២០២៤ ក្រោមប្រធានបទ «ស្រី្ត និងក្មេងស្រី ក្នុង​បរិវត្តកម្ម​ឌីជីថល» ស្រ្ដីជាគ្រូពេទ្យកំពុងផ្តល់សេវាសុខាភិបាលយ៉ាងមមាញឹកជូនប្រជាពលរដ្ឋ នៅ​មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ លើផ្នែកផ្សេងៗគ្នា។ 

ក្នុង​ឱកាសនេះស្រ្ដីដែលជាគ្រូពេទ្យរួមមាន លោកស្រី ញឹម សុភាព នាយសាលផ្នែកសម្ភព និង​រោគស្រី្ត, លោកស្រីឱសថការី នៅ បូនីឡា ប្រធានផ្នែកមនី្ទរពិសោធន៍, លោកស្រី ប៊ុនធឿន រចនា ចក្ខុគិលានុប្បដ្ឋាយិកា ផ្នែកចក្ខុរោគ និងលោកស្រី ស៊ុន យ៉ាណ្ណាក់ ចក្ខុគិលានុប្បដ្ឋាយិកា ផ្នែក​ចក្ខុរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើង​ថា​ពួក​គាត់​ពិត​ជា​សប្បាយ​រីករាយ​ណាស់ដែលរាជរដ្ឋាភិបាលតែងតែលើកកម្ពស់ និងផ្តល់​ឱកាស​ឲ្យ​ស្រី្តគ្រប់​រូប​បម្រើ​ការងារ​ក្នុង​មនី្ទរ​ពេទ្យ និង​មាន​សិទ្ធិ​ស្មើភាព​គ្នាជាមួយ​បុរស​អាច​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ផ្នែក​នីមួយៗ​បានដូចគ្នា។

ក្រុមអ្នកគ្រូពេទ្យបានប្ដេជ្ញា ខិតខំពេញការងារប្រកបដោយស្មារតី ឆន្ទៈ ក្នុងការងារ​ចំពោះ​មុខ​ឲ្យ​កាន់​តែ​ប្រសើរឡើង ជាពិសេសផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ បម្រើប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រ​សើរ​ថែម​ទៀត ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍប្រទេសជាតិ សុខុមាលភាពប្រជាជន។

សូមជម្រាថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និង​អនុវត្ត​កម្ម​វិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេស ការលើក​កម្ពស់​សិទ្ធិ​ស្រ្តី​ឲ្យបានកាន់តែទូលំទូលាយ។ ក្នុងនោះ សម្រាប់វិស័យអប់រំ គម្លាតយេនឌ័រ​នៅ​កម្រិត​បឋម​សិក្សា និងមធ្យមសិក្សាត្រូវបានលុបបំបាត់។ ស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម និង​ជា​តួអង្គ​ដ៏​សំខាន់ នៅក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និង​សង្គម​ជាតិ។ ស្ត្រីមានអត្រាប្រមាណ ៦៩% ជាអ្នកតំណាងនៅក្នុងចំណោមអង្គភាព សេដ្ឋកិច្ច​សរុប​នៅ​កម្ពុជា​។ កម្ពុជាទទួលបានការដាក់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងចំណោមបណ្ដាប្រទេស លើ​សកល​លោក ដែលមានសេរីភាពសម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច។

ការចូលរួមរបស់ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច បានកើនឡើងជាបន្តបន្ទាប់ តាមរយៈ​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅគ្រប់កម្រិត ជាពិសេស ការប្តេជ្ញាចិ​ត្ត​ផ្នែក​នយោបាយ​ក្នុង​ការ​ដាក់​ចេញ​វិធានការជាវិជ្ជមាន ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មីតាមក្រសួង ស្ថាប័ន ដោយ​កំណត់​ឱ្យ​មានអត្រាចំនួនស្ត្រីពី២០% ទៅ៥០%។ វប្បធម៌អហិង្សា សីលធម៌សង្គម និងការ​ថែ​រក្សា​ភាព​ថ្លៃថ្នូររបស់ស្ត្រី និងតម្លៃគ្រួសារខ្មែរ ត្រូវបានលើកកម្ពស់ជា បន្តបន្ទាប់ ដោយ​ចាត់​ទុកថា​ជា​កត្តា​ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ភាពជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកប​ដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm