ស្ត្រីជាអ្នកដឹកនាំក្នុងវិស័យឯកជនជំរុញឱ្យស្រ្ដី និងក្មេងស្រី ខិតខំបង្កើនសមត្ថភាព​ក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ច

2024/03/08 06:52:17 pm        112

បច្ចុប្បន្នទូទាំងប្រទេសក្នុងវិស័យឯកជន គឺមានស្ត្រីប្រមាណជាង ៦០% បាន​និង​កំពុង​ធ្វើ​ការងារ​ក្នុង​ភាពអ្នកដឹកនាំជាម្ចាស់ និងជាអ្នកគ្រប់គ្រង សហគ្រាស ក្រុមហ៊ុនឯកជន ហើយ​តាមរយៈ​ខួប​លើក​ទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤នេះ បណ្តាស្ត្រីក្នុងតួនាទីជាម្ចាស់សហគ្រាស អ្នក​ដឹកនាំ គ្រប់គ្រងក្រុមហ៊ុន បានអំពាវនាវគ្រប់ស្ត្រីរូបខំប្រឹងរៀនបង្កើនសមត្ថភាព ប្រើប្រាស់​ជំនាញ​​របស់ខ្លួន ដើម្បីក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចនៅក្នុងគ្រួសារ និងសង្គមជាតិ។

លោក​ជំទាវ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជា​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ហើយក៏ជាម្ចាស់សហគ្រាស ក្រុមហ៊ុនផលិតនំស្រួយ លីលី បានថ្លែងថា ស្រប​ពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយលើកទឹកចិត្ត លើកកម្ពស់នារី ក្នុង​ភាព​ជាអ្ន​ក​ដឹកនាំ និងផ្តល់លក្ខខ័ណ្ឌល្អៗ ផ្តល់ការស​ម្រប​សម្រួល​ល្អជូ​ន​ចំពោះ​បណ្តា​ម្ចាស់​សហ​គ្រាស​ជាស្ត្រី និងក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនានេះ លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ស្ត្រី​ដែល​កំពុង​ស្ថិត​ក្នុងសិក្សាជំនាញក្តី និងកំពុងបម្រើការងារតាមសហគ្រាស ក្រុមហ៊ុនក្តី ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​ខ្លួន និងសាកល្បង បង្កើតអាជីវកម្ម សហគ្រាស ក្រុមហ៊ុនដោយខ្លួនឯង ដើម្បីជំរុញ​សេដ្ឋកិច្ច​គ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនថែមទៀត។

ចំណែកលោកស្រី ឌួង គីមឡា នាយិកា​ផ្នែក​ប្រាក់​សន្សំ​នៅ​ធនាគារ​ឯកជន​មួយ​នៅ​កម្ពុជា​លើក​ឡើង​ថា នៅក្នុងដំណើរជំរុញលើកកម្ពស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាម្ចាស់សហគ្រាស រាជ​រដ្ឋាភិបាល​បានផ្តល់ទុន ផ្តល់ប្រាក់កម្ចី ក្នុងកម្រិតអាត្រាការប្រាក់ទាបបំផុត ជូនបណ្តា​ម្ចាស់​សហគ្រាស​ខ្នាតតូច ខ្នាតមធ្យមនានា ដែលដឹកនាំដោយស្រ្តី។ លោកស្រី ក៏បាន​អំពាវ​នាវ​ដល់​ស្ត្រី​ ឬ​ក្មេង​ស្រីប្រើប្រាស់ចំណេះដឹងជំនាញរបស់ខ្លួនធ្វើការរួមគ្នាជាមួយបុរស ដើម្បីជំរុញសហគ្រាស និង​ការងារ​ឱ្យ​បានរីកចម្រើន។

យោងតាមការស្រាវជ្រាវរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បច្ចុប្បន្ន​ទូទាំង​ប្រទេស​មាន​សហគ្រាសខា្នតតូច ខ្នាតមធ្យមសរុបជាង ៥០ ម៉ឺនសហគ្រាស ក្នុងនោះសហគ្រាស ក្រុម​ហ៊ុន​ជាង ៦០% ពោលគឺមានសហគ្រាសប្រមាណជាង ៣០ម៉ឺនសហគ្រាស គឺមានម្ចាស់ គ្រប់​គ្រង ដឹកនាំដោយស្ត្រី៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm