មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឱ្យភូមិគំរូខិតខំបង្កើនលទ្ធភាពដាំដុះ ចិញ្ចឹមសត្វ ដើម្បីទាញយកប្រាក់ចំណូលបន្ថែម

2024/03/08 12:18:41 pm        268

កំពង់ស្ពឺ៖ ឯកឧត្ដម អ៊ិន ចន្ថា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ភូមិគំរូ គឺភូមិឋានដែលមានភាពសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាសង្គមសមស្រប ធានាបាននូវចរន្ដសេដ្ឋកិច្ច និងនិរន្ដរភាពប្រាក់ចំណូលគ្រួសារ ដោយរក្សាបាននូវធនធាន បរិស្ថាន វប្បធម៌ ដែលប្រជាពលរដ្ឋមានភាពជាម្ចាស់ និងផ្នត់គំនិតជាអ្នកដឹកនាំក្នុងការបង្កើតទស្សនវិស័យឱ្យក្លាយជាការពិត។ ឯកឧត្ដមលើកឡើងបែបនេះក្នុងឱកាសឯកឧត្ដមបានដឹកនាំក្រុមការងារ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ចុះពិនិត្យ វាយតំលៃលក្ខណៈវិនិច្ឆ័យ និងតាមដានការរស់របស់ប្រជាពលរដ្ឋក្នុងភូមិសូវង្សលើ ស្ថិតក្នុងសង្កាត់វាលពង្ស ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្ដម អ៊ិន ចន្ថា បានលើកឡើងថា ភូមិសូវង្សលើ គឺជាភូមិគំរូមួយ ដែលទទួលបានការគាំទ្រពីគម្រោង “ការអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី” ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមការសម្របសម្រួលដឹកនាំអនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ ២០១៤-២០១៨។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងភូមិនេះ ត្រូវបានកសាង និងរៀបចំឱ្យមានរបៀបរៀបរយ ផ្លូវក្នុងភូមិត្រូវបានចាក់បេតុងខ្វាត់ខ្វែង បណ្តាញទឹកស្អាត និងអគ្គិសនីត្រូវបានតភ្ជាប់ទៅគ្រប់ផ្ទះប្រជាពលរដ្ឋ។

អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទរូបនេះបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ដើម្បីជាស្នូលក្នុងការកំណែទម្រង់ការដឹកនាំឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ និយាយជារួម និងនិយាយដោយឡែក គឺត្រូវតភ្ជាប់ផ្លូវ ទឹក ភ្លើង ទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងបង្កើតការងារដែលជាប្រភពចំណូលធានាដល់និរន្តរភាពសេដ្ឋកិច្ចគ្រសារផងដែរ។

ក្នុងឱកាសនោះឯកឧត្ដម បានលើកទឹកចិត្ត និងជំរុញបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគំរូនេះឱ្យបង្កើនការរស់នៅប្រកបដោយបរិស្ថានល្អ បរិយាកាសបរិសុទ្ធ មានផាសុខភាព ក្រៅពីការងារ ត្រូវខិតខំក្នុងការដាំដុះ ចិញ្ចឹមសត្វ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ហើយជាងនេះត្រូវចូលរួមថែរក្សានូវរាល់សមិទ្ធផលដែលមាន ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង និងអាចឈានទៅដណ្តើមយកតំណែងផ្កាយបីភូមិគំរូនាពេលខាងមុខ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am