ស្ត្រីមានពិការភាពអាចជម្នះគ្រប់ឧបសគ្គរហូតក្លាយជាមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន

2024/03/08 07:29:11 pm        205

បច្ចុប្បន្នវត្តមានស្ត្រីមានពិការភាព កាន់តែច្រើនបានឱកាសបំពេញការងារនៅតាមក្រសួងស្ថាប័ន ឬ​បង្កើតជាអាជីវកម្មដោយខ្លួនឯង។ ការទទួលបានឱកាសនេះ ក៏ភ្ជាប់​ជាមួយ​ការព្យាយាម​ជម្នះ​គ្រប់​ឧបសគ្គ ពង្រឹងសមត្ថភាពចំណេះដឹងខ្លួនឱ្យខ្លាំងផងដែរ។ នេះជាការលើកឡើងរបស់ មន្ត្រី​ជា​ស្ត្រី​មា​នពិការភាព ដែលកំពុងបម្រើការងារនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា។

ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនានេះ មន្ត្រីជាស្ត្រី​មានពិការ​ភាព​បំពេញ​ការងារ​នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញនូវក្ដីសាទរ និងចែករំលែក​នូវ​បទ​ពិសោធន៍ ដោយរម្លេចថា ស្ត្រីមាន​ពិការភាព​គឺ​មាន​សមត្ថភាព​ដូច​ជា​មនុស្ស​មិន​មាន​ពិការ​ភាព​ផង​ដែរ​។

ពួកគាត់លើកឡើងជាបទពិសោធន៍ផ្ទាល់ថា ការរស់នៅ​ជាមួយ​ពិការភាព​គឺ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​លើស​លប់ បើធៀបជាមួយនឹងមនុស្សមិនមានពិការភាព។ អតីតកាលពួកគេឆ្លងកាត់ការរើសអើង ភាព​ពិបាកក្នុងការធ្វើដំណើរ និងភាពពិបាកជាច្រើនផ្សេងទៀត តែពួក​គេនៅ​តែ​ជម្នះ​រឿង​គ្រប់​យ៉ាង តស៊ូមិនបោះបង់ការសិក្សា រហូត​បច្ចុប្បន្ន​បាន​ក្លាយ​ខ្លួន​ជា​មន្ត្រី​បំពេញ​ការងារ​នៅ​ក្រសួង​សង្គម​កិច្ច ក្លាយខ្លួនជាមនុស្សឯករាជ្យដូចមនុស្សមិនមានពិការភាព។

បណ្ដាស្ត្រីមានពិការភាពបន្តថា បច្ចុប្បន្ន​នេះ​ពិត​ជា​ពេញ​ចិត្ត​នូវ​អ្វីដែល​កើត​ចេញ​ពី​ការ​ព្យាយាម​របស់​ខ្លួន​។ ក្នុងនាមជាស្ត្រីមានពិការភាព ពួកគេសូមលើកទឹកចិត្ត ឱ្យស្ត្រីមាន​ពិការភាព​ផ្សេង​ទៀត​ មិនត្រូវផ្ដេកផ្ដួលលើពាក្យថាពិការនោះទេ។ ការព្យាយាមមិនបោះបង់ ពង្រឹង​សមត្ថ​ភាព​ចំណេះ​ដឹង​ខ្លួនឱ្យខ្លាំងជាភាពចាំបាច់ ដើម្បីទទួលបានឱកាសដែលផ្ដល់ជូន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យ កំណត់ឱ្យស្ថាប័នរដ្ឋ ជ្រើស​រើស​មន្រ្តី​មាន​ពិការភាព​ឱ្យ​ចូល​បម្រើការងារចំនួន២ភាគរយ និងកំណត់ឱ្យស្ថាប័ន​ឯកជ​ន​ជ្រើស​រើស​បុគ្គលិក​មាន​ពិការភាព​ចូល​បម្រើការងារចំនួន១ភាគរយ នៃចំនួនមន្រ្តី រឺបុគ្គលិករបស់ខ្លួន។ ជាការ​អនុវត្ត​តាម​អនុ​ក្រឹត្យ គឺមាន ជនមានពិការភាពសរុប ចំនួន ៩៥៨៧នាក់កំពុងបម្រើការងារ ទាំងក្នុង​ក្រសួង​ស្ថាប័ន និងឯកជន ក្នុងឆ្នាំ២០២២។ នេះជាការលើកឡើងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច នាពេលកន្លងទៅក្នុងឱកាសទិវាមនុស្សគ-ថ្លង់ កម្ពុជា លើកទី១១ និងអន្តរជាតិ លើក​ទី៦៦​៕ ​អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm       
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm