កម្ពុជានឹងពង្រីកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ទៅកាន់ក្រសួង-ស្ថាប័នផ្សេងៗទៀត

2024/03/08 07:38:46 pm        53

ភ្នំពេញ÷ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងពង្រីកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាពេលដ៏ខ្លីខាងមុខ ទៅកាន់ ក្រសួង-ស្ថាប័នមួយចំនួនទៀត សម្រាប់ការចេញអាជ្ញាប័ណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតសម្រាប់ទំនិញ នាំចេញ-នាំចូល។

 ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ នៅថ្ងៃទី៧ ខែ មីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោង បញ្ជរតែមួយជាតិលើកទី ៤ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ ដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី៣ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២៣ និង មានរយៈពេលអនុវត្តចំនួន ១២ ខែកន្លងមក ។

ទាក់ទិនប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាត និងឯកសារផ្សេង ទៀតក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំងទំនិញដែលទទួលបានការលើកលែងពន្ធ និងអាករស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។ គម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ បានពង្រីកវិសាលភាពទៅក្រសួង-ស្ថាប័ន ចំនួន ១១ បន្ថែមទៀត ។ ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ ក៏បាន បន្ថែមមុខងារថ្មីចំនួន៤រួមមាន៖ មុខងារគ្រប់គ្រងហានិភ័យ, មុខងារឃ្លាំងឯកសារពាណិជ្ជកម្ម, មុខងារប្រតិបត្ដិករសេដ្ឋកិច្ចបាន ទទួលការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ និងកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលក្រសួង-ស្ថាប័នចំនួន៦រួមមាន៖ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមក និងក្រសួង-ស្ថាប័នមួយចំនួនបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីចូលរួមអនុវត្តប្រព័ន្ធ បញ្ជរតែមួយជាតិ នាពេលដ៏ខ្លីខាងមុខ៕


អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm