ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ចំពោះការគ្រប់គ្រង​ធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត

2024/03/08 07:44:06 pm        276

ភ្នំពេញ៖ «ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែល​មិន​អាច​កាត់ថ្លៃបាន ជាពិសេស ធានាការ​គ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅ​មុខទៀត» នេះ​ជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៤ ដែលជាថ្ងៃដែលពិភពលោក ក៏ដូចជានៅកម្ពុជា បាននិងកំពុងប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា​។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សសរុប ១០៦៩នាក់ មាន​ស្រ្តីប្រមាណ៣០% បាននិងកំពុងបំពេញបេសកកម្មជាមន្រ្តីឧទ្យានុរក្ស ដែល​បាន​បំពេញ​តួនាទី​សំខាន់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយ​កា​រ​ទទួលខុសត្រូវខ្ពស់ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តចំនួន១៥ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សទាំងអស់ បានលះបង់ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើរល្បាតនៅតាមព្រៃ ភ្នំ ជ្រលងដងអូរ ទន្លេ​នានា ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ប្រឈមជំងឺដង្កាត់នានា វង្វេងផ្លូវ ដាច់បាយ ផ្លូវលំបាក ទឹកជំនន់ ការប្រឈមនឹងបទល្មើស ជួបគ្រោះថ្នាក់ដោយប្រការណាមួយ ក៏​ប៉ុន្តែ​មន្រ្តី​ឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានឈរជើង និង​ចុះ​ល្បាត​បង្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ ដែលមានផ្ទៃដីជាង៧លានហិចតា ស្មើនឹង​ប្រមាណ៤០% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។

«មន្ត្រីឧទ្យានុរក្សរបស់យើង បាននិងកំពុងបំពេញភារកិច្ច ជាក់ស្តែងនៅពេលនេះ គឺដូចជាឪពុក ម្តាយ ឬអ្នកអាណាព្យាបាល ដែលជួយឃ្លាំមើល ការពារ ថែរក្សា មរតកធនធាន​ធម្មជាតិ​ដ៏​សម្បូណ៌​បែប​សម្រាប់កូនចៅ តទៅមុខទៀត» បញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មន្រ្តី​ឧទ្យានុរក្ស​ត្រូវបានទទួលការថែទាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដូច​ជា​ការថែទាំសុខភាព ការការពារជំងឺ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព របៀប​នៃ​ការចុះល្បាត និងបង្កាបបទល្មើស មធ្យោបាយ សម្ភារៈ ការប្រើប្រាស់ឧបករណ៍ ស្រប​នឹង​ការ​វិវត្តថ្មី​នៃការជឿនលឿន នៃបច្ចេកវិទ្យា និងការអភិវឌ្ឍប្រទេស។ លើសពីនេះ ក្រសួង​បរសិស្ថាន បានពង្រឹងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការគ្រប់​គ្រង​ធន​ធាន​ធម្មជាតិ ដែលជាការផ្តល់លទ្ធភាព ក្នុងការលើកកម្ពស់សមត្ថភាព លទ្ធភាព និង​ប្រសិទ្ធ​ភាព​ការងារ​ស្រ្តី ក្នុងការបំពេញភារកិច្ច ក៏ដូចជាការបង្កើនឱ្យមានការចូលរួម កាន់តែប្រសើរថែមទៀត រវាង​ស្រ្តី កុមារ ក្មេងស្រី ក្នុងវិស័យបរិស្ថាន។

ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការបន្ត​ថែ​រក្សា​ធន​ធានធម្មជាតិ និងគិតគូរចូលរួមលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន តាមរយៈ​កម្ម​វិធី​អភិវឌ្ឍន៍​វិស័យគោលដៅកម្សាន្តបៃតង និងបន្តអប់រំផ្សព្វផ្សាយ ដល់មហាជន​ទូទៅ​ពី​សារៈ​សំខាន់​នៃ​យុទ្ធសាស្រ្តចក្រា ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន ៣ គឺភាព ស្ងាត បៃតង និងចីរភាព ឆ្ពោះ​ទៅ​ការសម្រេចទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានការអភិវឌ្ឍន៍ជឿនលឿន និង​ជា​ប្រទេស​អព្យាក្រឹតកាបូន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ ជា​ពិសេស​ចំពោះមន្ត្រីឧទ្យានុរក្សជានារី ដែលមានភាពអង់អាចក្លាហាន មាន​ស្មារតី​ស្នេហា​ជាតិ​មាតុ​ភូមិ មានការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិ ដែល​កម្ពុជា​មាន​សម្រាប់​មនុស្សរាប់ជំនាន់ទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm