ពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅថ្ងៃសុក្រនេះ ប៉ុន្តែអំឡុងការប្រារព្ធតែងមានសកម្មភាពតវ៉ាផ្សេងៗបានកើតឡើង ។ស្ត្រីនៅទូទាំងពិភពលោកនឹងទាមទារប្រាក់ឈ្នួលស្មើគ្នា សិទ្ធិបន្តពូជ ការអប់រំ យុត្តិធម៌ ការសម្រេចចិត្តលើការងារ និងតម្រូវការចាំបាច់ផ្សេងទៀតក្នុងអំឡុងពេលបាតុកម្មប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅថ្ងៃសុក្រសប្ដាហ៍នេះ។

ដោយត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិក្នុងឆ្នាំកាលពីឆ្នាំ១៩៧៧ ទិវានារីអន្តរជាតិត្រូវបានប្រារព្ធឡើងតាមរបៀបផ្សេងៗគ្នា និងទៅតាមកម្រិតផ្សេងៗគ្នានៅតាមប្រទេសនានាជុំវិញពិភពលោក។ ការតវ៉ាជាច្រើនជាញឹកញាប់តែងមានលក្ខណៈនយោបាយ ហើយជួនកាលមានអំពើហិង្សា ចាក់ឫសក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីក្នុងការលើកកម្ពស់សិទ្ធិជាកម្មករ។

ការធ្វើបាតុកម្មត្រូវបានគ្រោងធ្វើចាប់ពីទីក្រុងតូក្យូ ដល់ទីក្រុងម៉ិកស៊ិក ហើយប្រធានបទសកលសម្រាប់ឆ្នាំនេះគឺ ការជំរុញចិត្តក្នុងការផ្ដល់តម្លៃរួម។
ទិវាសិទ្ធិនារីអន្តរជាតិគឺជាការប្រារព្ធពិធីជាសាកល ហើយអំពាវនាវឱ្យចាត់វិធានការ ដែលត្រូវបានកើតឡើងដោយមានបាតុកម្ម ភាគច្រើនជាស្ត្រីនៅជុំវិញពិភពលោក រាប់ចាប់ពីការតវ៉ាប្រឆាំង រហូតដល់ការរត់សប្បុរសធម៌។ខ្លះអបអរសាទរសមិទ្ធិផលសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ស្ត្រី ខណៈខ្លះទៀតជំរុញឱ្យរដ្ឋាភិបាលធានានូវប្រាក់ឈ្នួលស្មើគ្នា លទ្ធភាពទទួលបានការថែទាំសុខភាព យុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្អែកលើយេនឌ័រ និងការអប់រំសម្រាប់ក្មេងស្រី ជាដើម ។
ថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងប្រទេសជាង២០ រួមទាំងអាហ្វហ្គានីស្ថាន ប៊ួគីណាហ្វាស៊ូ អ៊ុយក្រែន រុស្ស៊ី និងគុយបា និងមានប្រទេសតែមួយគត់នៅក្នុងទ្វីបអាមេរិក។
ដូចនៅក្នុងទិដ្ឋភាពផ្សេងទៀតនៃជីវិត ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងទិវាសិទ្ធិនារីអន្តរជាតិ ជាពិសេសតាមរយៈការពង្រីកការយកចិត្តទុកដាក់ចំពោះបាតុកម្មដែលបានធ្វើឡើងនៅក្នុងប្រទេសដែលមានរដ្ឋាភិបាលគាបសង្កត់ចំពោះស្ត្រី និងការមិនយល់ស្របជាទូទៅ៕
