អ្នកធ្វើយុទ្ធនាការទាំងពីរនេះ ត្រូវបានគេមើលឃើញទៅក្នុងសប្តាហ៍នេះ ជាមួយនឹងកម្មវិធី Super Tuesday របស់ទូរទស្សន៍ CNN និងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិក ជារយៈពេលដ៏សំខាន់ដែលនឹងកំណត់សំឡេង និងកំណត់ទម្រង់នៃការបោះឆ្នោតសកលនាពេលខាងមុខ នៅសហរដ្ឋអាមេរិក។

យុទ្ធនាការនេះ គឺជាការលេចចេញនូវការប្រកួតឡើងវិញរបស់លោក Biden និង លោកTrump យ៉ាងច្បាស់។
លោកស្រី Nikki Haley បានបោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ប៉ុន្តែមិនបានគាំទ្រលោក Trumpទេ ហើយបាននិយាយថា វាអាស្រ័យលើគាត់ក្នុងការ«ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ដែលមិនគាំទ្រគាត់ពីដំបូង។

អ្នកបោះឆ្នោតជិត ៥៧០.00នាក់នៅក្នុងរដ្ឋសមរភូមិសំខាន់ៗចំនួនបីគឺរដ្ឋ Nevada រដ្ឋ North Carolina និង Michigan បានបោះឆ្នោតឲ្យលោកស្រី Haley ក្នុងការប្រកួតប្រជែងជ្រើសរើសគណបក្សសាធារណរដ្ឋ ដែលជាក្រុមតូចមួយ ប៉ុន្តែសំខាន់ក្នុងការប្រណាំងប្រជែងដែលត្រូវបានសម្រេចដោយមានការគាំទ្រ តិចតួច នៅក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ។
ឧទាហរណ៍ លោកស្រី Haley បានទទួលសំឡេងគាំទ្រចំនួន២៥០.000 សំឡេង នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ North Carolina ជារដ្ឋមួយដែល Trump ឈ្នះតិចជាង ៧៥.000 សំឡេង ក្នុងឆ្នាំ ២០២០។
ទាំងលោកលោក Biden និង លោក Trump បានចេញនូវសេចក្តីថ្លែងការណ៍យ៉ាងឆាប់រហ័ស ដោយអំពាវនាវឲ្យអ្នកបោះឆ្នោត Haley ចូលរួមក្រុមរបស់ពួកគេ ទោះបីជាពួកគេ បានប្រើយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងក៏ដោយ។
ឥឡូវនេះ ជាមួយនឹងការរៀបចំឡើងវិញនៃយុទ្ធនាការដ៏ជូរចត់ឆ្នាំ ២០២០ របស់ពួកគេទាំងអស់ ប៉ុន្តែត្រូវបានកំណត់ជាផ្លូវការបន្ទាប់ពីកម្មវិធី Super Tuesday អ្នកធ្វើយុទ្ធនាការទាំងពីរ កំពុងបង្ហាញពីយុទ្ធសាស្រ្តរបស់ពួកគេសម្រាប់ការផ្គូរផ្គងរវាងប្រធានាធិបតី និងអ្នកស្នងតំណែងមុនរបស់គាត់ភ្លាមៗ។
អ្នកធ្វើយុទ្ធនាការទាំងពីរ នឹងប្រកួតប្រជែងយ៉ាងលំបាកបំផុតនៅក្នុងរដ្ឋដែលមានភាពប្រទាញប្រទង់ ចំនួន៧ ដែល៥ក្នុងចំណោមនោះ បានផ្លាស់ប្តូរពីលោកTrump ក្នុងឆ្នាំ ២០១៦ ទៅគាំទ្រលោក Biden កាលពី៤ឆ្នាំមុន។ យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden ទាមទារឲ្យមានការកើនឡើងលើការជួលបុគ្គលិក និងកំណត់គោលដៅអ្នកបោះឆ្នោតក្នុងរដ្ឋដែលគណបក្សទាំងពីរបានឈ្នះ។ មន្ត្រីយុទ្ធនាការរបស់លោកTrump កំពុងបញ្ចប់ការគ្រប់គ្រងគណៈកម្មាធិការជាតិសាធារណរដ្ឋ នៅសប្តាហ៍នេះ ហើយសម្លឹងមើលការពង្រីកប្រតិបត្តិការខាងក្រៅរបស់ពួកគេ។