លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលនឹងបន្តការវាយលុកនៅតំបន់ហ្កាហ្សានិងទីក្រុងរ៉ាហ្វា

2024/03/08 02:42:19 pm        233

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស រួមទាំងចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទោះបីជាមានការកើនឡើងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ក៏ ដោយ។

លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនរបស់ខ្លួន បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ពង្រត់ ២៥៣នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានប៉ាន់ស្មានថា មនុស្សជាង ៣០.000នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល។

លោកបានបញ្ជាក់ថា៖«មានសម្ពាធអន្តរជាតិ ហើយវាកំពុងកើនឡើង ប៉ុន្តែជាពិសេស នៅពេលដែលសម្ពាធអន្តរជាតិកើនឡើង យើងត្រូវតែសាមគ្គីគ្នា យើងត្រូវរួបរួមគ្នាប្រឆាំងនឹងការប៉ុនប៉ង ដើម្បីបញ្ឈប់ សង្គ្រាមនេះ»។

មនុស្សប្រហែល ១,៥លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានប្រមូលផ្តុំចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃដែនដីដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលភាគច្រើននៃពួកគេ បានភៀសខ្លួនចេញពីផ្ទះសម្តែងរបស់ពួកគេ ទៅភាគខាងជើង ដើម្បីគេចពីការវាយប្រហាររបស់ យោធារបស់អ៊ីស្រាអែល។

ថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រនៅសាលាហ្វឹកហ្វឺនសម្រាប់មន្ត្រីយោធាអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយផងដែរថា អ៊ីស្រាអែល ត្រូវតែប្រឆាំងនឹង «ការប៉ុនប៉ងដោយចេតនា» ដើម្បីស្តីបន្ទោសខ្លួនដោយសារឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាសនោះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am