ខេត្តកោះកុងបានសហការជាមួយក្រុមហ៊ុនញូញៀន រៀបចំជាកម្មវិធីសប្បាយៗ បែបទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រតារាសាគរ។
បើតាមការឲ្យដឹងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លើកឡើងនៅរសៀលថ្ងៃទី ៨ មីនា ឆ្នាំ២០២៤ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំនងផ្សព្វផ្សាយពីសក្កានុពលវិស័យទេសចរណ៍ ក្នុងស្រុករយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែមីនា។
លោកអភិបាលស្រុកគិរីសាគរ បន្ថែមថា កម្មវិធីនេះ មានអ្នកទេសចរបែបលក្ខណៈ ក្រុមហ៊ុនTourism ជាច្រើននាក់មកលេងកម្សាន្តផងដែរ ដោយបោះតង់ជាង៧០០តង់នៅឆ្នេរ ពិព័រណ៌អាហារ ងូតទឹក និងប្រគុំតន្ត្រីជាដើម។
គួរជម្រាបថា ក្នុងឱកាសអបអសាទរទិវានារីអន្តរជាតិ ៨ មីនា នេះ រមណីយដ្ឋានទេសចរណ៍សំខាន់នៅតំបន់កោះស្តេច ក៏ភ្ញៀវទេសចរជាច្រើននាក់កំពុងសម្រុកមកលេងកម្សាន្ត។ លុះស្អែកព្រឹក ភ្ញៀវទេសចរមួយចំនួននឹងបន្តចូលរួមកម្មវិធីរត់ប្រណាំងចម្ងាយ៨គីឡូម៉ែត្រ នៅវិថី សាយ ភូថង ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។







