
ក្រុមបុរាណវិទូ បានរកឃើញគំនូល្អាងភ្នំមានកាលបរិច្ឆេតដំបូងគេបង្អស់របស់អាមេរិកខាងត្បូង នៅក្នុងតំបន់ភូមិសាស្រ្ត Patagonia ប្រទេសអាហ្សង់ទីន ដែលមានអាយុកាល ៨.២០០ឆ្នាំ ។
គំនូ ៨៩៥ផ្ទាំង ត្រូវបានរកឃើញដោយក្រុមបុរាណវិទូអាហ្សង់ទីន និងឈីលី នៅក្នុងល្អាងភ្នំ Huenul 1 ដែលជាជម្រកថ្មទំហំ ៦៣០ម៉ែត្រការ៉េ ស្ថិតក្នុងខេត្ត Neuquen មានចម្ងាយប្រហែល ១.១០០គ.មភាគនិរតីរដ្ឋធានី Buenos Aires ។
អ្នកស្រីវេជ្ជបណ្ឌិត Guadalupe Romero Villanueva គឺជាអ្នកនិពន្ធការស្រាវជ្រាវដែលបានចុះផ្សាយលើកាសែត Science Advances និយាយថា របកគំហើញនេះ បង្ហាញថា ការបង្កើតសិល្បះល្អាងភ្នំ បានចាប់ផ្តើមនៅល្អាងភ្នំ Huenul ប្រហែលជាកាលពីរយៈពេលជាង ៨ពាន់ឆ្នាំមុន ហើយការគូគំនូជាពិសេសដែលមើលឃើញនៅក្នុងល្អាងភ្នំនេះ បានទ្រទ្រង់អស់រយៈពេលយ៉ាងហោច ៣ពាន់ឆ្នាំ ។
ការរកឃើញនេះដែរ បានផ្តល់ភស្តុតាងនៃសមត្ថភាពពចម្លាក់ និងការផ្លាស់ប្តូរវប្បធម៌របស់សង្គមអ្នកប្រម៉ាញ់ដែលរស់នៅក្នុងតំបន់នោះ អំឡុងពាក់កណ្តាលយុគសម័យទឹកកក ដែលមានរយៈពេលប្រហែលពី ៧ពាន់ ទៅ ៥ពាន់ឆ្នាំមុន ៕