
នៅខែតុលា ឆ្នាំ២០២២ ប្រទេសលីបង់ និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែន សមុទ្រដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាការផ្លាស់ប្តូរមួយដែលត្រូវបានបកស្រាយថា ជាការចាប់ផ្តើមនៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរតាមលក្ខណៈបច្ចេកទេស នៅក្នុងសង្គ្រាម។
ជំហានបន្ទាប់ គឺការដោះស្រាយជម្លោះព្រំដែនដី ដែលអូសបន្លាយយូរមកហើយនោះ។
ប៉ុន្តែក្រោយមក ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ និងការឆ្លើយតបរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារទៅលើតំបន់ហ្កាហ្សា។ នៅថ្ងៃបន្ទាប់ លោក Hassan Nasrallah អគ្គលេខាធិការនៃគណបក្សនយោបាយរបស់ប្រទេសលីបង់ និងក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) បានប្រកាសថា ក្រុមប្រឆាំង បាន«ចូលសមរភូមិ» ដោយបានអូសទាញប្រទេសលីបង់ ចូលទៅក្នុងការប្រយុទ្ធថ្មី និងកាន់តែខ្លាំងជាមួយអ៊ីស្រាអែល។
ចាប់តាំងពីពេលនោះមក ការវាយប្រហារសងសឹកស្ទើរតែរៀងរាល់ថ្ងៃ បានឃើញក្រុមអ្នកប្រយុទ្ធ ហេសបូឡា បាញ់មីស៊ីលទៅកាន់អ៊ីស្រាអែលភាគខាងជើង និងកងកម្លាំងការពារអ៊ីស្រាអែលឆ្លើយតបយ៉ាង ពេញទំហឹង។