
នៅថ្ងៃសុក្រនេះ ស្រ្តីរាប់ពាន់នាក់ បានជួបជុំគ្នានៅព្រំប្រទល់រដ្ឋ Punjab និងរដ្ឋ Haryana ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ក៏ដូចជាបង្ហាញការគាំទ្រដល់សហគមន៍កសិករដែលទាមទារឲ្យមានតម្លៃគាំទ្រអប្បបរមាសម្រាប់ដំណាំរបស់ពួកគេ ។
ក្រុមបាតុករស្រ្តីទាំងអស់នេះ និយាយថា មនុស្សនៅក្នុងប្រទេសឥណ្ឌា បានរងគ្រោះដោយសារភាពជាប់គាំងរវាងមេដឹកនាំកសិករ និងរដ្ឋាភិបាល ហើយពួកគេបានទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតកសិករដង្ហែរក្បួនទៅកាន់រដ្ឋធានីញូវ ដែល្លី ។
អ្នកស្រី Balbir Kaur ដែលស្ថិតក្នុងចំណោមក្រុមបាតករជួបជុំគ្នាបង្ហាញការគាំទ្រដល់ក្រុមប្រជាកសិករនោះ និយាយថា រាល់សង្រ្គាមណាមួយ ស្រ្តីអាចនៅខ្សែត្រៀមមុខបាន ។
គួរឲ្យដឹងថា សំណើរដំបូងរបស់រដ្ឋាភិបាលចំពោះតម្លៃគាំទ្រអប្បបរមាដល់កសិករដាំដុះ កប្បាស សណ្តែក ពោត និងដំណាំផ្សេងៗទៀត ត្រូវបានច្រានចោលដោយក្រុមបាតុករ ។
បាតុកម្មស្រដៀងគ្នានេះដែរកាលពីរយៈពេល ២ឆ្នាំមុន ពេលដែលក្រុមប្រជាកសិករនាំគ្នាធ្វើបាតុកម្មអស់រយៈពេលរាប់ខែនៅព្រំប្រទល់រដ្ឋធានីញូវ ដែល្លីនោះ បានបង្ខំឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi លុបចោលច្បាប់កសិកម្ម ៕