
ហុងកុងនៅថ្ងៃសុក្រនេះ បានចេញផ្សាយសេចក្ដីព្រាងច្បាប់សន្ដិសុខជាតិថ្មីរបស់ខ្លួន ជាឯកសារមួយដែលមេធាវីខ្លះនិយាយថា បានពង្រីកដែនវិសាសភាពដែលគេអាចចាត់ទុកថាជាការញុះញង់ឲ្យមានការប្រព្រឹត្តល្មើសនិងការសម្ងាត់របស់រដ្ឋ ដោយត្រូវដាក់ទោសទណ្ឌកាន់តែធ្ងន់ធ្ងរសម្រាប់ជនណាដែលមានទោសពីពទឧក្រិដ្ឋ និងបទល្មើសផ្សេងទៀត។
សេចក្ដីព្រាងច្បាប់នេះដែលរាប់បញ្ចូលផងដែរនូវច្បាប់ថ្មីដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ការធ្វើចារកម្ម និងការឃុបឃិតឲ្យមានជ្រៀតជ្រែកពីខាងក្រៅ ត្រូវបានតាមដានយ៉ាងកៀកកិតដោយអ្នកកាទូតបរទេសនិងក្រុមហ៊ុននានាដែលព្រួបារម្ភថាសេចក្តីច្បាប់នេះ អាចរឹតត្បិតសេរីភាពនៅក្នុងតំបន់សេដ្ឋកិច្ចមួយនេះដែលបានក្លាយជាគោលដៅរួចទៅហើយក្នុងការបង្រ្កាបដឹកនាំដោយចិនលើក្រុមប្រឆាំងដែលបានបញ្ជូនអ្នកនយោបាយនិងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ទៅដាក់ពន្ធនាគារ ឬក៏ត្រូវនិរទេសខ្លួននោះ។
ច្បាប់នេះ រួមមានកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់អំពើក្បត់ជាតិ ការបះបោរ និងវិច្ឆេទកម្ម ។ ការជាប់ពន្ធនាគារ២០ឆ្នាំសម្រាប់អ្នកប្រព្រឹត្ដិចារកម្ម និង១០ឆ្នាំសម្រាប់បទឧក្រិដ្ឋដែលទាក់ទងនឹងការសម្ងាត់រដ្ឋ និងការបះបោរ។
ច្បាប់ព្រាងនេះ ទោះបីជាយ៉ាងណាក៏ដោយ ក៏បានកត់សម្គាល់ឃើញមានមាត្រាមួយចំនួនត្រឹមត្រូវដែរ។
ក្រុមប្រឹក្សានីតិបញ្ញត្ដិបានចាប់ផ្ដើមជជែកដេញដោលគ្នាលើច្បាប់នេះនៅថ្ងៃសុក្រនេះ ស្របពេលដែលមានការរឹតបន្ដឹងសន្ដិសុខ ហើយសមាជិកជាច្រើនរបស់អង្គភាពគាំទ្រក្រុងប៉េកាំងដ៏ធំនោះ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេរំពឹងថា ច្បាប់នេះនឹងត្រូវបានអនុម័តអោយទៅជាច្បាប់ផ្លូវការនៅមុនពាក់កណ្ដាលខែមេសាខាងមុខ។
ចំណែកមេដឹកនាំហុងកុង លោកចន លី ពេលមុននេះបានទទូចអោយសមាជិកសភាអនុម័តច្បាប់នេះ ឲ្យបានលឿន៕