កោះតៃវ៉ាន់ជំរុញឲ្យប្រទេសចិនកុំផ្លាស់ប្តូរស្ថានភាព ជុំវិញដែនទឹកក្បែរប្រជុំកោះជួរមុខ

2024/03/09 01:53:59 am        270

ស្ថាប័នជាន់ខ្ពស់រៀបចំគោលនយោបាយពាក់ព័ន្ធនឹងចិនរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ បានជំរុញឲ្យប្រទេសចិនកុំផ្លាស់ប្តូរ "«ស្ថានភាព» ជុំវិញដែនទឹកនៅជិតប្រជុំកោះជួរមុខរបស់កោះតៃវ៉ាន់ដោយការបញ្ជូនទូកឆ្មាំល្បាតឆ្នេរសចូលទៅក្នុងតំបន់ហាមឃាត់ ដោយនិយាយថា ភាពតានតឹងគួរតែ «អាចគ្រប់គ្រងបាន»។

កាលពីខែមុន បន្ទាប់ពីអ្នកនេសាទចិន ២នាក់បានស្លាប់ ពេលព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំងបានចាប់ផ្តើមការល្បាតរបស់ឆ្មាំសមុទ្រយ៉ាងទៀងទាត់ នៅជុំវិញប្រជុំកោះ ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺប្រជុំកោះ Kinmen ដែលនៅក្បែរៗនឹងឆ្នេរសមុទ្ររបស់ចិន ។

នៅឯសន្និសីទសារព័ត៌មាន លោក Jan Jyh-horng អនុប្រធាន និងជាអ្នកនាំពាក្យក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការចិនដីគោក បានប្រាប់ថា៖ «ស្ថានភាពបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រ គួរតែអាចគ្រប់គ្រងបាន។ យើងមិនចង់ឃើញសកម្មភាពណាមួយដែលធ្វើឲ្យខូចស្ថានភាពបច្ចុប្បន្ននោះទេ»។

គួរបញ្ជាក់ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ខណៈមានការជំទាស់យ៉ាងខ្លាំងរបស់កោះនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លួនបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ ជាមួយនឹងការលុកលុយស្ទើរតែរាល់ថ្ងៃចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm