
ប្រសិតពិសេសរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជំរុញដំណោះស្រាយនយោបាយចំពោះជម្លោះក្នុងប្រទេសស៊ូដ់ និងគាំទ្រសហគមន៍អន្ដរជាតិ និងអង្គការតំបន់ក្នុងការដើរនាទីសំខាន់ទៅលើបញ្ហាប្រទេសស៊ូដង់នេះ។
ប្រទេសស៊ូដង់ ត្រូវបានគេឃើញប៉ះទង្គិចគ្នាដោយបង្ហូរឈាមរវាងកងទ័ពជាតិស៊ូដង់ (SAF) និងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)តាំងពីថ្ងៃទី១៥មេសា ឆ្នាំ២០២៣មកម៉្លេះ។
លោកតាយ ពីង (Dai Bing) ភារធារីរបស់បេសកម្មចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ជម្លោះដែលនៅតែបន្ដនេះបានធ្វើឲ្យជនស៊ីវិលជាច្រើននាក់ បាត់បង់ជីវិត និងវិបត្ដមនុស្សធម៌ធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ូដង់នោះ គឺជាបញ្ហាដែលមិនអាចទទួលកបាន។ លោកបន្ដថា សហគមន៍អន្ដរជាតិគួរតែធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងនាំមកនូវសន្ដិភាព ឲ្យបានឆាប់ដែលអាចធ្វើបាន។
លោកបានប្រាប់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅផ្នែកជាច្រើនក្នុងប្រទេសស៊ូដង់កាលពីពេលថ្មីៗ បាននាំអោយការខាតបង់មិនអាចគណនាបាន និងធ្វើអោយឥទ្ធិពលរបស់វាកាន់តែរាលដាលថែមទៀត។ លោកនិយាយថា កិច្ចការដែលចាំបាច់បំផុតនាពេលនេះ គឺត្រូវបញ្ឈប់ ការប្រយុទ្ធគ្នាឲ្យបានឆាប់ដែលអាចធ្វើបាន។
លោកបានកត់សម្គាល់ថា ជម្លោះស៊ូដង់បានធ្វើអោយមានវិបត្ដិមនុស្សធម៌ធ្ងន់ធ្ងរ ដូច្នេះរឿងសំខាន់ គឺត្រូវធានាឲ្យមានការចេញចូលផ្នែកមនុស្សធម៌ដែលមិនអាចខ្វះបាន។