កូរ៉េខាងត្បូងនឹងដំឡើងប្រាក់បៀវត្សរ៍របស់គ្រូពេទ្យវ័យក្មេង ទោះខ្លួនបដិសេធមិនមានវិបត្តិផ្នែកថែទាំសុខភាពក្ដី

2024/03/09 03:21:09 am        315

រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ បានឲ្យដឹងថា ខ្លួននឹងចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់ក្រុមគ្រូពេទ្យវ័យក្មេង ដែលជាការដោះស្រាយតាមតម្រូវការសំខាន់ៗរបស់គ្រូពេទ្យហាត់ការដែលបានដើរចេញមិនធ្វើការងារ តែបដិសេធថា មិនមានវិបត្តិផ្នែកថែទាំសុខភាពទាំងស្រុងនោះទេ។

នាយករដ្ឋមន្ត្រី លោក Han Duck-soo បាននិយាយថា ការអនុវត្តបច្ចុប្បន្ន ក្នុងការបង្ខំឲ្យគ្រូពេទ្យវ័យក្មេងធ្វើការ ៣៦ម៉ោងដោយមិនសម្រាក គឺជាការរួមចំណែកមួយផ្នែក ក្នុងការដើរតវ៉ារបស់ពួកគេ ហើយត្រូវតែកែប្រែ។ លោកបាននិយាយថា៖ «យើងនឹងចាប់ផ្តើមសាកល្បងមើលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកបន្ថែមថា រដ្ឋាភិបាលនឹងពិចារណាកម្រិតរយៈពេលត្រឹម ២៤ម៉ោង ដែលគ្រូពេទ្យប្រចាំការ និងហាត់ការ ត្រូវធ្វើការបន្ត។

លោកបានបញ្ជាក់បន្ថែមថា ចាប់ពីខែមីនាតទៅ គ្រូពេទ្យហាត់ការផ្នែកជំងឺកុមារ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១លានវ៉ុន (ប្រមាណជា ៧៥៨ដុល្លារ) ហើយរដ្ឋាភិបាលគ្រោងនឹងចំណាយស្រដៀងគ្នានេះ សម្រាប់គ្រូពេទ្យហាត់ការដទៃទៀត។

គួរបញ្ជាក់ថា គ្រូពេទ្យហាត់ការ និងប្រចាំការជាង ១០.០០០នាក់ កំពុងតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចុះចូលរៀននៅសាលាពេទ្យដល់ចំនួន ២.០០០នាក់ ក្នុង ១ឆ្នាំ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូពេទ្យដែលខ្លួនព្រួយបារម្ភពីចំនួនប្រជាជន ដែលមានវ័យចំណាស់យ៉ាងលឿនបំផុតមួយរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm